បរទេស៖ អំទ្បុងពេលមានផ្ទៃពោះ គឺជាពេលវេលាមួយ ដែលស្ត្រីត្រូវការថែទាំ សុខភាពជាចាំបាច់ ។ ប្រសិនបើអ្នកកំពុងមាន បំណងចង់សាកល្បង ជាមួយនឹង ការបរិភោគអាហារ ជាច្រើនប្រភេទ ដែលផ្ដល់ផលល្អ ចំពោះសុខភាពរបស់អ្នក ខណៈពេលកំពុងមានផ្ទៃពោះនោះ យើងសូមណែនាំ ឲ្យអ្នកជ្រើសរើសយកផ្លែត្របែក មកបរិភោគ។ តើផ្លែត្របែកមានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់ស្ត្រីមានផ្ទៃពោះ? ដើម្បីឲ្យដឹងកាន់តែច្បាស់ សូមអាន ខាងក្រោមទាំងអស់គ្នា៖
១. ជួយកម្រិតជាតិស្ករក្នុងឈាម
ការបរិភោគផ្លែត្របែក ខណៈពេលមានផ្ទៃពោះ អាចជួយកម្រិតជាតិស្ករក្នុងឈាម និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការជំងឺទឹកនោមផ្អែម ចំពោះស្ត្រីមានផ្ទៃពោះ។
២. តុល្យភាពសម្ពាធឈាម
ផ្លែត្របែកអាចជួយគ្រប់គ្រងកម្រិតសម្ពាធឈាម នៅក្នុងរាងកាយស្ត្រីមានផ្ទៃមានពោះ ជាពិសេសថែមទាំងជួយ ការពារមិនឲ្យស្រ្តីកើតកូនមិនគ្រប់ខែ ឬរលូតកូនបានទៀតផង។
៣. គ្រប់គ្រងកម្រិតជាតិកូទ្បេស្ដេរ៉ុល
ជាតិសរសៃក្នុងផ្លែត្របែក អាចជួយគ្រប់គ្រងកម្រិតជាតិ កូទ្បេស្ដេរ៉ុលក្នុងឈាម និងការពារពីការកើតជំងឺ សរសៃឈាមបេះដូងបាន។
៤. ការពារជំងឺខ្វះឈាម
ជាតិដែកនៅក្នុងផ្លែត្របែក អាចជួយកាត់បន្ថយហានិភ័យ នៃការកើតជំងឺខ្វះឈាម អំទ្បុងពេលស្ត្រីមានផ្ទៃពោះ និងជួយរក្សាកម្រិតជាតិ អេម៉ូក្លូប៊ីនក្នុងរាងកាយ។
៥. ជួយកាត់បន្ថយការទល់លាមក
ផ្លែត្របែកជាប្រភពនៃជាតិសរសៃ ដែលអាចជួយកាត់បន្ថយ រោគឬសដូងបាត និងការទល់លាមក អំទ្បុងពេលមានផ្ទៃពោះបាន។
៦. ជួយសាច់ដុំ និងសរសៃប្រសាទ
ជាតិម៉ាញ៉េស្យូមដ៏សម្បូរបែប ក្នុងផ្លែត្របែកអាចជួយឲ្យសាច់ដុំ និងសរសៃប្រសាទ មានភាពធូរស្បើយ អំទ្បុងពេលមានផ្ទៃពោះ។
៧. ទប់ស្កាត់ការឆ្លងមេរោគ
ត្របែកជាប្រភពដ៏សម្បូរ នៃសារជាតិដូចជា polyphenols, carotenoids, isoflavanoids, វីតាមីន E , C និងសារធាតុប្រឆាំង អុកស៊ីតកម្ម ដែលជួយប្រយុទ្ធប្រឆាំងនឹង ការខូចខាតនៃរ៉ាឌីកាល់សេរី នៅលើរាងកាយរបស់អ្នក និងជួយទប់ស្កាត់ការ ឆ្លងមេរោគ អំឡុងពេលមានផ្ទៃពោះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល