CamNews

ព័ត៌មានអន្តរជាតិ 

ថ្ងៃអង្គារនេះ អាមេរិក បញ្ជូន នាវា ពិជឃាត ម៉ីស៊ីល ជួយរុករក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia

ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក នឹងបញ្ជូន នាវាពិឃាត ម៉ីស៊ីល ទៅជួយដល់ប្រតិបត្តិការរុករកយន្ត ហោះបាត់ខ្លួន របស់ក្រុមហ៊ុន អាកាសចរណ៍ AirAsia ជើងហោះហើរ QZ8501 នេះបើយោងតាមការដក ស្រង់សម្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស channelnewsasia ។


បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា ៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាល ពីថ្ងៃអង្គារ ទី ៣០ នេះ កងទ័ពជើងទឹក សហរដ្ឋអាមេរិក គូសបញ្ជាក់អោយដឹងថា នាវា  USS Sampson (DDG 102) គ្រោងនឹងមកដល់ទីតាំង រុករក កំឡុងថ្ងៃអង្គារនេះ ។


កងទ័ពជើងទឹក​ សហរដ្ឋអាមេរិក បានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាល ប្រទេស ឥណ្ឌូនេ ស៊ី ដើម្បីកំណត់សមត្ថភាពលើផ្ទៃទឹក ឬលើដែនអាកាស បន្ថែមទៀត ជួយ  ដល់  កិច្ចខិតខំ ប្រឹងប្រែងដ៏ ល្អ បំផុតក្នុងការស្វែងរករបស់ពួកគេ នេះជាសេចក្តីថ្លែងការណ៍ ចេញផ្សាយព័ត៌មាន ដោយ កងទ័ពជើង ទឹកសហរដ្ឋអាមេរិក ។


គួររំឮកថា ឥណ្ឌូនេស៊ី បានស្នើជំនួយពីសហរដ្ឋអាមេរិក ក្នុងការរុករក និង ស្រាវជ្រាវ  យន្តហោះបាត់ខ្លួន​ក្រុមហ៊ុន AirAsia នេះបើតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តី សហរដ្ឋអាមេរិក កាល    ពីថ្ងៃច័ន្ទ ទី ២៩ ម្សិលមិញនេះ ខណៈមានការភ័យព្រូយ ថាយន្តហោះ បាត់ខ្លួន អាចនឹងធ្លាក់ ចូលទៅក្នុងបាតសមុទ្រ ។

ទន្ទឹមនឹងគ្នានេះ នាយកដ្ឋានរដ្ឋ បានបំភ្លឺអោយដឹងថា គ្មានពលរដ្ឋអាមេរិកណាមួយ មាន វត្តមាននៅលើ យន្តហោះបាត់ខ្លួន ជើងហោះហើរ QZ8501 នោះទេ ខណៈយន្តហោះ មួយគ្រឿងនេះ បានបាត់ខ្លួនកាល ពីព្រឹកថ្ងៃអាទិត្យកន្លងទៅ នៅលើដែនសមុទ្រ Java Sea អមជាមួយនឹងក្រុម    អ្នក ដំណើរ សរុប ១៦២ នាក់ ។

យន្តហោះ ឧទ្ធម្ភាគចក្រ ក៏ដូចជា នាវា ជាច្រើនគ្រឿង បានសហការគ្នា  យ៉ាង សស្រាក់សស្រាំ ក្នុងប្រតិ បត្តិការស្វែងរក យន្តហោះ បាត់ខ្លួន ក្រោយបាត់ការទាក់ទង   កាល ពីព្រឹកថ្ងៃអាទិត្យ កន្លងទៅ នៅភាគ ខាងកើត Java ប្រទេស ឥណ្ឌូនេស៊ី កំឡុងប្រតិបត្តិការ ហោះហើរ   ដឹកអ្នកដំណើរ ពី ទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ទៅ ប្រទេស សឹង្ហបុរី ក្នុងនោះ របាយការណ៍ ចេញផ្សាយ កាលពីដំបូង អោយដឹងថា ពីលុតបើកយន្តហោះ បានស្នើអោយមានការហោះបង្វែរគោលដៅ ដោយសារតែ មានស្ថានភាពអាកាស ធាតុអាក្រក់ ។

គួរបញ្ជាក់ថា ប្រទេសអូស្រា្តលី ម៉ាឡេស៊ី និង សឹង្ហបុរី បានចូលរួម  ប្រតិបត្តិ ការ  រុករកលើកនេះ ជាមួយ នឹងប្រទេស ឥណ្ឌូនេស៊ី ខណៈក្រុមបងប្អូន ក៏ដូចជាសាច់ញ្ញាត្តិក្រុមមនុស្ស ជាអ្នកធ្វើដំណើរបាត់ខ្លួននៅ លើយន្តហោះនោះ កំពុងតែទន្ទឹងរង់ចាំ ព័ត៌មាន យ៉ាងអន្ទះសា ៕

- អាន ៖ យន្តហោះ AirAsia បាត់ខ្លួននោះ ទំនងជាផ្ទុះធ្លាក់ និងជាប់នៅបាតសមុទ្រ

- អាន ៖ សមត្ថកិច្ច ពាក់ព័ន្ធ សម្រុក រុករក ម្តុំកោះ Belitung ទីតាំង​ យន្តហោះ AirAsia បាត់ខ្លួន

- អាន ៖ ពីលុត បើកយន្តហោះបាត់ខ្លួន AirAsia ស្នើសុំ ហោះបង្វែរគោលដៅ មុនវិនាទី ពេលបាត់ខ្លួន

- អាន ៖ ផ្អើលមួយទ្វីបលោក ខណៈយន្តហោះ ក្រុមហ៊ុន AirAsia បាត់ខ្លួននៅ តំបន់អាស៊ី ជិតកម្ពុជា ព្រឹកមិញនេះ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501