CamNews

ព័ត៌មានអន្តរជាតិ 

ព័ត៌មានលម្អិត ថ្ងៃទី ៣ តាមស្វែងរក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia ខណៈមានតម្រុយខ្លះៗ

ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងបច្ចុប្បន្នភាព ព្រឹកថ្ងៃអង្គារ ទី ៣០ ធ្នូ នេះ​ គឹជា     ប្រតិបត្តិ ការថ្ងៃទី ៣ ហើយនៃការតាមស្វែងរកយន្តហោះ បាត់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរ QZ8501 ក្រោយពីបាត់ដំណឹងសូន្យឈឹង ក្រោយពីបាត់ការទាក់ទង កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ នេះ អំឡុង ប្រតិបត្តិការ ដឹកអ្នកដំណើរទាំង ១៦២ នាក់របស់ខ្លួន ចេញពីប្រទេស ឥណ្ឌូនេស៊ី ទៅកាន់ប្រទេសសឹង្ហ បុរី ។ ខាងក្រោមនេះ ជាសកម្មភាពរួម និងព័ត៌មានលម្អិតស្តីពី ប្រតិបត្តិការ ថ្ងៃទី ៣ ចង់ដឹងថាតើ មាន ការវិវត្តន៍យ៉ាងណានោះ តាមដានទស្សនាទាំងអស់គ្នា ៖


ព្រឹកថ្ងៃអង្គារ ទី ៣០ វេលាម៉ោង ៨ និង ២១ នាទី (ម៉ោងក្នុងស្រុក សឹង្ហបុរី) មេបញ្ជា    កង ទ័ ពជើងទឹក អោយដឹងថា លក្ខខ័ណ្ឌអាកាសធាតុ នៅទីតាំងស្វែងរកយន្តហោះ តំបន់កោះ    Belitung  មេឃមានស ភាពស្រទុំ ដោយនៅក្នុងនោះ កំពស់ទឹករលក មានរយៈកំពស់ ប្រមាណ ១ ម៉ែត្រ ទៅ ២ ម៉ែត្រ   បន្ថែម ពីលើនេះ មេបញ្ជាការដដែលបន្តអោយដឹងថា អាចនឹងមានភ្លៀងធ្លាក់ ក៏ប៉ុន្តែប្រតិបត្តិការរុករក នៅតែ បន្តដដែល ឈប់សម្រាកទៅបានល្គិកណា លក្ខខ័ណ្ឌអាកាសធាតុអាក្រក់ខ្លាំងតែប៉ុណ្ណោះ   វេលាម៉ោង ៨ និង ៣២ នាទី យន្តហោះ ធន់តូចពីរគ្រឿង ត្រូវបានបញ្ជូនទៅកាន់តំបន់រុករកដើម្បីធ្វើការត្រួតពិនិត្យ មើលក្រោយពីមានសេចក្តីរាយការណ៍ ថាបានរកឃើញ បំណែកអាចជាកំទេចកំទី  យន្តហោះធ្លាក់ឬក៏ យ៉ាងណា ។ លុះដល់ម៉ោង ៨ និង ៥០ នាទី មេឃក៏បានចាប់ផ្តើម ធ្លាក់ភ្លៀងរលឹម នៅតំបន់រុករកកោះ Belitung ។ ៩ និង ០១ នាទី សម្បទារុករក ដ៏មានសក្តានុពល    ត្រូវបានបញ្ជូន   ទៅ ប្រជុំកោះ Pulau Lung ទីកន្លែងដែលត្រូវបានគេរាយការណ៍ថា​ បានប្រទះឃើញផ្សែង  ។ Pulau Lung មានរយៈចម្ងាយ ប្រមាណ ៧០ គ.ម ពីទីតាំងស្វែងរក ដំបូង ។


រយៈពេលដ៏ខ្លី បច្ចុប្បន្នភាព ចេះតែរំកិនទៅមុខ តួយ៉ាងម៉ោង ៩ និង ១២ នាទី ព្រឹកមិញនេះរដ្ឋាភិបាល ប្រទេស ឥណ្ឌូនេស៊ី បានពង្រីកវិសាលភាព នៃការរុករក ដល់ទៅ ១៣ ទីតាំង     បន្ថែមពីលើ ៧ ទីតាំង ដែលធ្លាប់តែមានការរុករក កាលពីពេលកន្លងមក ។ វេលាម៉ោង ៩ និង ៤១នាទីនាយករដ្ឋមន្រ្តីប្រទេស ថៃលោក ប្រាយុទ្ធ បានចេញសារលិខិត ទៅរដ្ឋាភិបាល ប្រទេស ឥណ្ឌូនេស៊ី អោយដឹងថា ៖ ប្រទេសថៃ បន់ស្រន់ជានិច្ច អោយអ្នកដំណើររាល់គ្នា មានសុខសុវត្ថិភាព ខណៈពេល  វេលា  ដ៏ពិបាកនឹងឆ្លងកាត់ មួយនេះ យើងនឹងនៅជាមួយនឹងគ្នា ជាមួយនឹងសាច់ញ្ញាត្តិ ក្រុមមនុស្សបាត់ខ្លួន     ថៃ នឹងសហការគ្នា យ៉ាងជិតស្និទ្ធ ក្នុងប្រតិបត្តិការរុករកលើកនេះ ។  ៩ និង ៤៤ នាទី កូរ៉េខាងត្បូង   នឹ ងបញ្ជូនយន្តហោះ ឈ្លបយកការណ៍ ទៅចូលរួមប្រតិបត្តិការរុករក នៅថ្ងៃអង្គារ នេះជាការគូសបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងការ ពារជាតិ ទីក្រុង សេអ៊ូល ។ ដោយឡែក មុននេះបន្តិច វេលាម៉ោង ៩ និង ៥៦ នាទីព្រឹក អនុប្រធានទ័ព អាកាសឥណ្ឌូនេស៊ី អោយដឹងថា ការប្រកាសអោយដឹង ពីការរកឃើញ វត្ថុសង្ស័យ   ថាអាចជាបំណែក កំទេចកំទីយន្តហោះធ្លាក់នោះ គឺជាកំហុសឆ្គងមួយ ដែលបានធ្វើឡើងភ្លាមៗ ។

គួររំឭកថា នាយកប្រតិបត្តិក្រុមហ៊ុន AirAsia លោក Tony Fernandes ក្រោយពីបានជួបក្រុមគ្រួសារ ក៏ ដូចជាសាច់ញ្ញាត្តិ ក្រុមមនុស្សបាត់ខ្លួន នៅលើយន្តហោះនោះហើយ លោកបញ្ជាក់ក្តែងៗអោយដឹងថា ពួកគេពិតជាបានផ្តល់ នូវកម្លាំងចិត្តដ៏ខ្ញុំជាខ្លាំង ពួកគេពិតជាមានសុទិដ្និនិយម ខណៈ សម្លឹងមើលទៅ មុខជានិច្ច ។ របាយការណ៍ បញ្ជាក់ថា មកទល់នឹងបច្ចុប្បន្នភាព ប្រតិបត្តិការរុករក បាន ពង្រីកវិសាល ភាពបន្ថែមទៀត ខណៈមានការចូលរួម ស្វែងរក ពីអន្តរប្រទេស រួមមានដូចជា ៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ថៃ ចិន កូរ៉េខាងត្បូង ជាដើម ៕

- អាន ៖  ថ្ងៃអង្គារនេះ អាមេរិក បញ្ជូន នាវា ពិជឃាត ម៉ីស៊ីល ជួយរុករក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia

- អាន ៖ យន្តហោះ AirAsia បាត់ខ្លួននោះ ទំនងជាផ្ទុះធ្លាក់ និងជាប់នៅបាតសមុទ្រ

- អាន ៖ សមត្ថកិច្ច ពាក់ព័ន្ធ សម្រុក រុករក ម្តុំកោះ Belitung ទីតាំង​ យន្តហោះ AirAsia បាត់ខ្លួន

- អាន ៖ ពីលុត បើកយន្តហោះបាត់ខ្លួន AirAsia ស្នើសុំ ហោះបង្វែរគោលដៅ មុនវិនាទី ពេលបាត់ខ្លួន

- អាន ៖ ផ្អើលមួយទ្វីបលោក ខណៈយន្តហោះ ក្រុមហ៊ុន AirAsia បាត់ខ្លួននៅ តំបន់អាស៊ី ជិតកម្ពុជា ព្រឹកមិញនេះ

 

 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501