យើងម្នាក់ៗតែងតែមានទំលាប់ផ្ទាល់ខ្លួនជាច្រើនសកម្មភាព ។ ជាមួយគ្នានេះដែរពួកយើងតែងតែគិតថា
ការធ្វើសកម្មភាពទាំងនោះអាចធ្វើឲ្យ ពួកយើងមានអារម្មណ៍ធូរស្រាល ។
ទោះបីជាយ៉ាងណាក្តី អ្វីដែលយើងមិនធ្លាប់បានដឹង និងមិនបានកត់សំគាល់នោះគឺ
ទំលាប់អស់ទាំងនេះប្រហែលជា អាចធ្វើការបំផ្លិចបំផ្លាញដល់ខួរក្បាលរបស់យើង ។
1.ការបង្អត់អាហារពេលព្រឹក
អ្នកដែលមិនទទួលទានអាហារពេលព្រឹក ពួកគេត្រូវមានកំរិតជាតិស្ករនៅក្នុងឈាមទាប ដែលនេះគឺជាទំលាប់ដ៏អាក្រក់បំផុត ។ ម្យ៉ាងវិញទៀត
វាធ្វើឲ្យខួរក្បាលខ្វះសារជាតិ បំរុងព្រមទាំងធ្វើឲ្យខួរក្បាលចុះខ្សោយ។
2.ការទទួលទានច្រើនជ្រុល
ការទទួលទានច្រើនជ្រុល អាចកាត់បន្ថយភាពរឹងមាំ របស់ខួរក្បាលដែលនាំឲ្យសម្មភាពខួរក្បាលធ្លាក់ ក្នុងសភាពខ្សោយទៅៗ ។ ដូច្នេះហើយ
អ្នកត្រូវកំណត់អាហារបរិភោគប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ នឹងមានកំណត់ដើម្បីឲ្យខួរក្បាលមានដំណើរការបានល្អ។
3.ការជក់បារី
ការជក់បារីមិនត្រឹមតែនាំឲ្យមានគ្រោះថ្នាក់ដល់សួតប៉ុណ្ណោះទេ វាអាចឲ្យមានផលប៉ះពាល់ដល់ ខួរក្បាលផងដែរ ។ សារជាតិនីកូទីននៅក្នុងបារី
ផ្ទុកទៅដោយសារធាតុមួយចំនួន ដែលធ្វើឲ្យកោសិការបស់ខួរក្បាលធ្លាក់ចុះទៅៗ ។ ហើយប្រសិនបើអ្នកនូវតែបន្តបាត់បង់កោសិកាខួរក្បាល
អ្នកប្រហែលជាមានជំងឺវង្វេង។
4.ការទទួលទានរបស់ផ្អែមច្រើន
អ្វីក៏ដោយឲ្យតែច្រើនលើសកំរិត វាមិនផ្តល់នូវផលល្អនោះទេ ។ ការទទួលទានអាហារដែលមានកំរិតជាតិស្ករខ្ពស់
ធ្វើឲ្យមានការអាក់ខានដល់ការស្រូបយកសារជាតិប្រូតេអ៊ីន និង សារធាតុបំរុងនៅក្នុងរាងកាយ
ដែលវាជាហេតុធ្វើឲ្យមានការ អាក់ខានដល់ការវិវឌ្ឍន៍របស់ខួរក្បាល។
5. ការស្រូបយកអុកស៊ីសែនមិនគ្រប់គ្រាន់
ខួរក្បាលរបស់អ្នកត្រូវការឧស្ម័នអុកស៊ីសែនឲ្យបានគ្រប់គ្រាន់ជាប្រចាំ
ប្រសិនបើវាទទួលបានមិនគ្រប់គ្រាន់នោះទេ
ខួរក្បាលរបស់អ្នកមិនអាចធ្វើដំណើរការបានល្អនោះទេ។
6.ការគេងមិនគ្រប់គ្រាន់
ការគេងពិតជាមានសារសំខាន់ណាស់សម្រាប់រាងកាយរបស់មនុស្សជាពិសេស ខួរក្បាល។
វាធ្វើឲ្យខួរក្បាលរបស់យើងអាចសម្រាក
បន្ទាប់ពីយើងបានធ្វើការយ៉ាងហត់នឿយពេញមួយថ្ងៃ។ ជាមួយគ្នានេះដែរ
ទំលាប់នៃការគេងមិនគ្រប់គ្រាន់ក្នុងរយៈពេលយូរ
អាចធ្វើឲ្យកោសិការបស់ខួរក្បាលងាប់ច្រើន។
7. ការយកក្រណាត់គ្របក្បាលនៅពេលគេង
នេះក៏ជាទំលាប់ដ៏អាក្រក់ដែរ។ ការគេងដោយយកក្រណាត់មករុំក្បាល
ឬគ្របភួយដល់ក្បាល ធ្វើឲ្យមានការប្រមូលផ្តុំនៃឧស្ម័នកាបូនិចច្រើន
និងកាត់បន្ថយឧស្ម័នអុកស៊ីសែននៅក្នុងរាងកាយនឹងខួរក្បាល
ដែលលទ្ធផលធ្វើឲ្យមានផលប៉ះពាល់អាក្រក់ដល់ខួរក្បាល។
8.ការព្យាយាមធ្វើការនៅពេលដែលអ្នកកំពុងមានជំងឺ
ភាគច្រើនតែងតែកើតឡើងចំពោះសិស្សានុសិស្ស នឹងសាស្រ្តាចារ្យ ។ការព្យាយាមធ្វើការក្នុង ខណៈពេលដែលអ្នកកំពុងមានជំងឺ
អាចធ្វើឲ្យខួរក្បាលចុះខ្សោយ ដោយវាបានខិតខំហួសកំរិតរបស់វាហើយអ្នកនឹងឆាប់ហត់នឿយ ជាងថ្ងៃធម្មតា។
បន្ទាប់ពីនោះមកខួរក្បាលរបស់អ្នកនឹងមានសភាពខ្សោយទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
9. ការខ្វះខាតការដាស់សតិ
ការគិតគឺជាវិធីដ៏ល្អបំផុតដើម្បីបង្វឹកខួរក្បាលរបស់យើង ។ ម្យ៉ាងវិញទៀត
ការសន្ទនា ការសសេរ ក៏អាចជួយដាស់តឿនដល់សតិរបស់យើងដែរ។
ប្រសិនបើអ្នកមិនទំលាប់ធ្វើសកម្មភាពអស់ទាំង នេះទេសតិខួរក្បាលរបស់ អ្នកនឹងកាន់តែរួមតូចទៅៗ ។
10. ការមិនទំលាប់និយាយច្រើន
ការមានទំលាប់និយាយអាចជួយឲ្យខួរក្បាលរបស់ អ្នកមានដំណើរការបានឆាប់រហ័សនិងធ្វើឲ្យខួរក្បាលឆ្លាត ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល