ក្មេងស្រីជំទង់ម្នាក់បាន បាញ់សម្លាប់ខ្លួនឯងនៅក្នុង ដំណើរកំសាន្តមួយក្រោយពេលបែកបាក់
ជាមួយមិត្តប្រុស។
ក្មេងស្រីគិតខ្លីវ័យ១៩ឆ្នាំ រូបនោះបានបាញ់សម្លាប់ខ្លួនឯង ត្រង់ក្បាល កំឡុងពេលធ្វើដំណើរ កំ
សាន្តមួយ ជាមួយគ្រួសារនៅ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៧ ខែធ្នូ កន្លងមកនេះ។
បើយោងទៅតាមព័ត៌មានបានផ្សាយថា នាងមានការពិបាកចិត្តយ៉ាងខ្លាំង ហើយរវើរវាយ ក្រោយ
ពេលបែកបាក់ពីសង្សា ប្រហែលជាពីសប្តាហ៍មុខថ្ងៃ ដែលនាងធ្វើ អត្តឃាតខ្លួនឯង។ នាងបានយក
កាំភ្លើងខ្លី ស្របច្បាប់របស់បងប្អួន ជីដូនមួយរបស់ខ្លួនម្នាក់ មានមុខរបធ្វើជាសន្តិសុខ មកបាញ់ត្រង់
ក្បាល កាលពីថ្ងៃទី ២៧ ខែធ្នូ កន្លងទៅនេះ។
អ្នកជិតខាងរបស់នាងជាច្រើននាក់ បាននិយាយថា នាងជាមនុស្សរូសរាយរាក់ទាក់ គួរឲ្យស្រលាញ់
ខ្លាំងណាស់ ប៉ុន្តែក្រោយពេលបែកមិត្តប្រុស នាងប្រែជាស្ងៀមស្ងាត់ មិនសូវមាត់ក រកគេឯងដូចមុន
ឡើយ។
ចំណែកឯមិត្តភក្តិរៀនជាមួយគ្នានៅសាលា Telford College ម្នាក់របស់នាងឈ្មោះ Thomas Markus
អាយុ២០ឆ្នាំ បាននិយាយថា នាងជាមនុស្សរីករាយ ចូលចិត្តរាំ ហើយគេមិនបានដឹងមូលហេតុ ដែល
បានកើតឡើង ក្នុងសោកនាដកម្មមួយនេះទេ គេគ្រាន់តែដឹងថា នាងបែកបាក់ជាមួយ មិត្តប្រុសនាង
ស្របពេលដែលមិត្តល្អ បំផុតម្នាក់របស់នាង ឈ្មោះ Paige បានផ្តាច់ទំនាក់ទំនង ជាមួយរូបនាងផង
ដែរ។ ប៉ុន្តែនាងមិនបានដឹង អំពីទំនាក់ទំនងរវាងអ្នកទាំងបីយ៉ាងណានោះទេ ប៉ុន្តែជនរងគ្រោះ(Nisha)
ពិតជាស្រឡាញ់ អ្នកទាំងពីរនេះខ្លាំងណាស់។
ក្មេងស្រីជំទង់ដ៏ស្រស់ស្អាតម្នាក់នេះ រស់នៅក្នុងតំបន់ Wellington ក្រុង Shropshire ប្រទេសអង់គ្លេស
មានម្តាយឈ្មោះ Beverley អាយុ៤៩ឆ្នាំ និងបងស្រីឈ្មោះ Navlet អាយុ២១ឆ្នាំ បានធ្វើដំណើរជាមួយ
គ្នាមកជួបជុំគ្រួសារនៅ Texas ព្រោះឪពុករបស់នាង ជនជាតិអាមេរិក ធ្វើការនៅ សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថាសាកសពរបស់នាង ត្រូវបានយកត្រឡប់មក ប្រទេសអង់គ្លេសវិញ ដោយចំណាយថ្លៃ
អស់ថវិកា ៤២០០ដុល្លាអាមេរិក៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល