អាមេរិក៖ សត្វក្រពើដ៏ធំមួយ ដែលមានទម្ងន់ 800 ផោន ដែលស្មើនឹង ៣៦៣ គីឡូក្រាម និង
ប្រវែង ១៤ហ្វីត ៣អ៊ីញ ដែលជាក្រពើ ដែលអ្នករាល់គ្នា តែងយល់ថា មានសភាពកាច ដោយ
តែងតែវាយប្រហារអ្នកទេសចរណ៍នោះ គឺត្រូវបានគេសម្លាប់ថ្ងៃនេះហើយ។
ក្រពើដ៏ធំមួយនេះ ត្រូវបានសម្លាប់ដោយនិស្សិតម្នាក់ឈ្មោះ Braxton Bielski មានវ័យ ១៨ឆ្នាំ
ជាសិស្សសាលា នៅ Katy រដ្ឋ Texas សហរដ្ឋអាមរិក។ តាមការអោយដឹង ឪពុក Braxton គឺ
លោក Troy បានអោយដឹងថា កូនប្រុសរបស់គាត់ គឺបានតាមប្រម៉ាញ់ក្រពើនេះ តាំងពីតំបន់
ឆ្នេរ Magosta រហូតមកជិត ដល់តំបន់សួនសត្វព្រៃ E.D Wildlife ទើបអាចបាញ់សម្លាប់បាន។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សត្វក្រពើដែលងាប់នេះ ត្រូវបានក្រុមអ្នកធ្វើការក្នុងសួនសត្វ
មកស្ទូចដោយទ្រាក់ទ័រ យកទៅរក្សាទុកផងដែរ៕
ដោយ៖ នារី
ប្រភព៖ newsday