CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមបាតុករ ផ្ទុះការតវ៉ា វាយកំទេច សម្រុកចូលអាគាររដ្ឋាភិបាល ក្រោយមិនមានការអើពើ ពីអាជ្ញាធរ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកតវ៉ា ប្រចាំទីក្រុងហុងកុងបានវាយលុកលុុយចូលសំណង់អាគារច្បាប់ប្រចាំ ក្រុងមុនពេលប៉ូលីសបានមកដល់ ដើម្បីធ្វើការបញ្ឈប់សកម្មភាព រុកទន្ទ្រានរបស់ពួកគេ ។


បន្ថែមពីលើនេះ​ ប្រភពសារព័ត៌មានបន្តអោយដឹងថាមានការប្រឈមមុខដាក់គ្នាជាច្រើនកន្លែងទាំងក្នុង អាគារ នៅខាងក្រៅ នៅតាមផ្លូវសាធារណៈ ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍ ​​ កន្លងទៅនេះ មានសេចក្តី បង្គាប់មួយអោយដឹងថា ហាមមិនអោយមានរបាំងផ្លូវ និងបញ្ជាអោយ   មានការរុះរើ ក៏ដូចជា ដកចោល ទាំងអស់នូវរបាំងផ្លូវ ជាពិសេស នៅតាមតំបន់ ផ្ទុះការតវ៉ា សំខាន់ៗ ។    ខណៈយកកន្សែងបង់ ក យក ទៅបិទបាំងមុខសឹងតែជិត មើលអត្តសញ្ញាណលែងចង់ស្គាល់នោះ បាតុករ  ម្នាក់ បានរៀបរាប់ពីសកម្ម ភាពរួម អំឡុងវិនាទី នៃការលុកលុយចូលសំណង់អាគាររដ្ឋាភិបាល ៖ កញ្ជក់សំណង់អាគារទាំងនេះ រង នូវការវាយបំផ្លាញកំទេច ពីព្រោះថា រដ្ឋាភិបាលបដិសេធ ក្នុងការទទួលយក ការស្តាប់ ហេតុនិងផល ពី ពួកយើង ។ ជាមួយនឹងចំណាត់ការ ឆ្លើយតបទៅនឹង ការមិនអើពើ យ៉ាងដូច្នេះ ពួកយើងក៏បានសម្រេច ចិត្តធ្វើយ៉ាងដូច្នេះតែម្តង ដើម្បីអោយសមាជិក ដែលនៅខាងក្នុងកញ្ជក់ទាំងនោះ បាន   ស្តាប់លឺអ្វីដែល ជាសំណើរបស់ពួកយើង ។ នៅពេលដែលពួកគាត់​ បដិសេធ ក្នុងការឆ្លើយតប ទាំងនេះហើយគឺជាចល ករញ៉ាំងអោយពួកគាត់មានកំហុសឆ្គងទាំងស្រុង ។


របាយការណ៍ បញ្ជាក់បានអោយដឹងថា ក្រុមបាតុករក្រុងហុងកុង បាន  ធ្វើ ការប្រមូលផ្តុំ និងកាន់កាប់តំ បន់ធំៗ និងពិសេស ជាច្រើនកន្លែងនៅក្នុងក្រុង មានរយៈ      ពេល ច្រើនជាង ៧ សប្តាហ៍កន្លងមកនេះ ដើម្បីធ្វើការទាមទារ អោយមានការបើកចំហទៅលើការចាត់តាំង នាយកប្រតិបត្តិក្រុងហុងកុង សម្រាប់ ការបោះឆ្នោតឆ្នាំ ២០១៧ ខាងមុខនេះ ខណៈប្រទេសចិន ទទូចក្នុងការ  ជ្រើសរើសយ៉ាងលម្អិត ទៅលើ បេក្ខភាពមួយនេះ ។

គួររំឮកថា ទីក្រុងហុងកុង ត្រូវបានប្រគល់ទៅអោយប្រទេសចិន  វិញ ក្រោមការអនុលោមច្បាប់ អាណា និគមចក្រភពអង់គ្លេស ឆ្នាំ ១៩៩៧     “one country, two systems”   ប្រទេស មួយ ប្រព័ន្ធពីរ ជារូបមន្ត ដែលបានផ្តល់នូវស្វ័យភាព ក៏ដូចជា សិទ្ធសេរីភាពដល់ទីក្រុង ច្រើនជាងដីគោក ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong