CamNews

ប្លែកៗ 

លោកអនុសេនីយឯក ដាក់ពាក្យទៅកាន់ប្រធាន អូបាម៉ា សុំសិទ្ធិរៀបការភេទដូចគ្នា

 
អាមេរិក៖ តាមការអោយដឹងពីគេហទំព័របរទេស​ time ដែលបានចុះផ្សាយកាលពីពេល
ថ្មីៗនេះថា មានរឿងរ៉ាវ ដែលស្ទើរតែមិនគួរអោយជឿមួយ ត្រូវបានកើតឡើង ខណៈដែល
លោកអនុសេនីយឯក របស់សហរដ្ឋអាមេរិក បានដាក់សំណើរមួយច្បាប់ ទៅកាន់សេតវិ
មាន រដ្ឋាភិបាល លោក អូបារ៉ាក់ អូបាម៉ា ដើម្បីបានសិទ្ធរៀបការ ជាមួយនឹងបុរសភេទដូច
គ្នា មិនតែប៉ណ្ណោះ គឺត្រូវរៀបការក្នុង សេតវិមានទៀតផង។​



លោក Marine Corpe Matthew Phelps ជាមនុស្សទីមួយក្នុង សហរដ្ឋអាមេរិក និងនៅក្នុង
ជួរកងទ័ព ដែលមានចិត្ដស្រឡាញ់ មនុស្សភេទដូចគ្នា។ លោក Marine Phelps មានវ័យ
៣៥ឆ្នាំ រស់ក្នុងទីក្រុងវ៉ាស៊ីនតោន​ DC បានជាប់ចិត្ដស្រឡាញ់ យុវជនម្នាក់ មានឈ្មោះថា
​Ben Schock មានអាយុ ២៦ឆ្នាំ ដែលកំពុងបន្ដការសិក្សា ផ្នែកថែរទាំវេជ្ជសាស្រ្ដ ក្នុងសា
លារៀនមួយ។

តាមសារព៌តមានខាងលើ បានដកស្រង់សម្ដីលោក Phelps ថា ទោះបីជាយ៉ាណាក៏ដោយ
ពួកគេបានស្រឡាញ់គ្នា អស់រយៈពេលពីរឆ្នាំកន្លងមកហើយ។ តែទើប នៅក្នុងឆ្នាំនេះ​ ពួក
គេបានបង្កើតទំនាក់ទំនងគ្នា ហើយឈានដល់ការសសេរសំណើរ ទៅកាន់ លោក អូបាម៉ា
។ នេះជាសំបុត្រ ដែលគាត់បានសសេរ ទៅកាន់លោកប្រធាន អូបាម៉ា៕

Thanks @BarackObama and @MichelleObama for letting us use your house for
special events! Here's @b_schock saying yes: pic.twitter.com/IWJXg8uP

ដោយ៖ នារី
ប្រភព៖ time

 


Tags: Unbelievable strange Same-Sex Marriage Proposal USA