CamNews

កីឡាអន្តរជាតិ 

ថ្ងៃអាក្រក់បំផុតសំរាប់ Manchester United

លោក Sir Alex Ferguson បាននិយាយថា "ការប្រកួតរវាង Manchester City កាលពីថ្ងៃ
អាទិត្យគឺជាថ្ងៃដ៏អាក្រក់បំផុតរបស់ក្រុម Manchester United"។
បន្ទាប់ពីកីឡាកររបស់ Man City Mario Balotelli បានរកគ្រាប់បាល់នាំមុខ Man Utd ១-០
នៅក្នុងតង់ទី១រួចមក, នៅក្នុងនាទីទី៤៧ក្នុងតង់ទី២ Man City កាន់តែមានឪកាសសំរុក
បន្ទាប់ពីកីឡាករ Jonny Evans ត្រូវបានទទួលកាកក្រហមបណ្តេញចេញពីការប្រកួត។
Sir Alex Ferguson បាននិយាយថា៖
"វាគឺជាថ្ងៃដ៏អាក្រក់បំផុតរបស់ Manchester United"
"វាគីជាលទ្ធផលដែលអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្ញុំ, ទោះបីជានៅពេលដែល
ខ្ញុំនៅជាកីឡាករក៏ដោយ ក៏ខ្ញុំមិនដែលគិតថាខ្ញុំធ្លាប់ចាញ់ក្នុងលទ្ធផល ៦-១នេះទេ។
វាក៏ជាការប្រកួតប្រជែងសំរាប់ខ្ញុំផងដែរ។"

"ខ្ញុំសឹងតែមិនជឿលទ្ធផលនេះ។ គ្រាប់បាល់ទី១ គឺប្រកត់ណាស់ដែលថាយើងអាចតាម
ស្មើរវិញ។ ក៏ប៉ុន្តែកាកក្រហមបណ្តេញ [កីឡាករ Jonny Evans] គឺវាបានធ្វើអោយពួក
យើងទទួលលទ្ធផលនេះ។"
លោក Sir Alex Ferguson ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមថា ភាពអាម៉ាសនេះគឺបាន
ផ្តល់នូវការទទួលខុសត្រូវដ៏សំរាប់យើង។
លោកបាននិយាយថា "យើងនឹងត្រលប់មកវិញ, នៅក្នុងខែមករាពួកយើងនឹងគ្មានបញ្ហា
នោះទេ។ ពួកយើងតែងតែធ្វើបានល្អនៅពាក់កណ្តាលរដូវកាលហើយនេះនឹងជាហេតុ
ផល។ ពាក់កណ្តាលរដូវកាលគឺពិតជាសំខាន់សំរាប់យើង៕"




ប្រភព៖ ESPN STAR
រូបភាព៖ facebook.com/manchesterunited
ដោយ វឌ្ឍនា

Tags: matchmanchester unitedmanchester city6-1