CamNews

មិនគួរឲ្យជឿ 

តើអាមេរិក នឹងត្រូវលិចទឹកដូចការស្មានទុក នៃក្រុមអ្នកវិទ្យាសាស្រ្ដដែរឬទេ?

 
អាមរិក៖ នៅពេលដែលគេបង្ហោះរូបភាព​​មួយចំនួន ដែលធៀបទៅនឹងការស្មានទុក របស់
ក្រុមអ្នកវិទ្យាសាស្រ្ដដែលថា នៅក្នុងរយៈពេល   ៥សតវត្សរ៍ខាងមុខទៀតនេះ​ សហរដ្ឋនឹង
មានការលិចលង់ដូចរូបភាពនេះ​អញ្ចឹង   ដែលនេះ បានធ្វើអោយមនុស្សជាច្រើន មានការ
ភ្ងាក់ផ្អើលយ៉ាងខ្លាំង។

រូបភាពនៃការលិចលង់តំបន់មួយចំនួន នៅហសរដ្ឋអាមេរិក ក្នុងរយៈពេល ៥សតវត្សរ៍ ទៅ
មុខទៀតនេះ គឺត្រូវបានរចនាឡើងដោយ លោក Nickolay Lamm មានវ័យ ២៤ឆ្នាំ។ លោក
Nickolay អាចបង្កើតរូបភាពនេះបាន​ គឺដោយសារតែគាត់ បានធ្វើការយោងទៅលើការព្យា
ករណ៍ របស់ក្រុមអ្នកវិទ្យាសាស្រ្ដប៉ុណ្ណោះ។

ក្រុមអ្នកវិទ្យាសាស្រ្ដ​គ្រាន់តែព្យាករណ៏ថា នៅក្នុងរយៈ ៥សតវត្សរ៍ខាងមុខទៀត តំបន់មួយ
ចំនួន ក្នុងសរដ្ឋអាមេរិក អាចនឹងលិចលង់បាន គឺដោយសារកម្រិតនីវ៉ូទឹកសមុទ្រកើនឡើង
ដល់២៥ feet ដែលស្មើរនឹង ៧ម៉ែត្រ​ ៦២សង់ទីម៉ែត្រ បើប្រៀបធៀបទៅនឹងផ្ទៃទឹកធម្មតា។
តំបន់មួយចំនួនមានដូចជា៖

Washington Monument, National Mall in Washington, D.C ពេលបច្ចុប្បន្ន

 Washington Monument, National Mall in Washington, D.C ពេលអនាគត


South Beach in Florida ពេលបច្ចុប្បន្ន

South Beach in Florida ពេលអនាគត

Thomas Jefferson Memorial in Washington, D.C ពេលបច្ចុប្បន្ន

Thomas Jefferson Memorial in Washington, D.C ពេលអនាគត

ដោយ៖ ណារិន្ទ
ប្រភព៖ dailymail


Tags: unbelievable America's cities look USA