CamNews

ទូរស័ព្ទ 

សត្រូវរបស់ iPhone 6 ឈ្មោះ Galaxy Alpha ប្រើគែម លោហធាតុ នឹងលេចមុខ ក្នុងសប្ដាហ៍ក្រោយ?

Galaxy Alpha អាចជាស្មាតហ្វូនដំបូងគេបង្អស់ របស់ Samsung ដែលមានគែមជុំវិញ ធ្វើអំពី
លោហធាតុ អេក្រង់ 4,7 inch  ដើម្បីប្រជែងនឹង iPhone 6។

ប្រភពស្និទ្ធនឹង Samsung គឺ SamMobile ទើបបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង
អាចនឹងឧទ្ទេសនាម ស្មាតហ្វូន Galaxy Alpha ដែលប្រើគែមលោហធាតុ នៅសប្ដាហ៍ក្រោយ។
ពេលវេលានៃការបង្ហាញខ្លួនរបស់ Galaxy Alpha អាចនឹង នៅក្នុងថ្ងៃទី ៤ សីហា។

ទំព័រ SamMobile ឱ្យដឹងថា រូបរាងរបស់ Galaxy Alpha   នឹងមានការកែលំអបន្តិច ដើម្បីនាំមក
នូវសម្រស់លេចធ្លោជាងមុន ប៉ុន្ដែ Galaxy ដែលមានគែមលោហធាតុនេះ ប្រហែលមិនមែនជា
ស្មាតហ្វូនដែលស្ថិតក្នុងលំដាប់ខ្ពស់នោះទេ ដោយសារតែអេក្រង់របស់វា អាចនឹងមានត្រឹមតែ
4,7 inch Full HD ។ ព័ត៌មានក្រៅពីនេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យបានច្បាស់នៅឡើយ ប៉ុន្ដែ
សេនសឺរ សម្រាប់វាស់ចង្វាក់បេះដូងរបស់​ម្ចាស់​ទូរស័ព្ទ នៅ​លើ Galaxy S5 ក៏នឹងត្រូវបំពាក់ឱ្យ
ស្មាតហ្វូន Galaxy Alpha ។

ក្រុមអ្នកវិភាគផ្នែកបច្ចេកវិទ្យាយល់ថា ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញ Galaxy Alpha មុន
iPhone 6 ដើម្បីដណ្ដើមយកអទិភាពពី Apple ។ ការដែល Samsung រចនាស្មាតហ្វូនដែលមាន
អេក្រង់ 4,7 inch នេះ បង្ហាញថា Samsung មានបំណងប្រកួតប្រជែងជាមួយនឹងកំពូលផលិតផល
របស់ Apple ។ ដូច្នេះ នៅក្នុងប៉ុន្មានខែចុងឆ្នាំនេះ អ្នកប្រើប្រាស់អាចនឹងបានឃើញនូវការប្រកួត
ប្រជែងដ៏ “សាហាវ” រវាង Galaxy Alpha និង iPhone 6 ឬក៏អាចមានទាំង Xperia Z3 របស់ Sony
ផងដែរ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BusinessInsider/PhoneArena