CamNews

ទូរស័ព្ទ 

Galaxy Alpha ប្រកួតរាង​ជាមួយ iPhone 5s និង​ជា​សត្រូវ​ទី​មួយ​របស់ iPhone 6

Samsung Galaxy Alpha ត្រូវ​បាន​គេ​យល់​ថា មាន​រូប​រាង​ស្រដៀង​នឹង​ iPhone 5s ហើយ​វា ក៏នឹង
ក្លាយជាគូប្រជែងដ៏គួរឱ្យភ័យខ្លាចរបស់ iPhone 6 យ៉ាងប្រាកដ ក្នុងពេលខាងមុខ។

និយាយអំពីគ្រឿងម៉ាស៊ីន គូប្រកួត Galaxy Alpha និង iPhone 6 មានចំនុចជាច្រើន មានលក្ខណៈ
ប្រហាក់ប្រហែលនឹងគ្នា តាំងពីទំហំ រហូតដល់កម្រិតរីសូលូសឹននៃអេក្រង់ ហើយពេលនេះ គេដឹង
ថា វត្ថុធាតុរបស់ស្មាតហ្វូនទាំងពីរនេះ ក៏មានភាពស្រដៀងគ្នាផងដែរ។

នេះគឺ​ជា​រូប​ភាព​របស់ Galaxy Alpha ប្រជែង​រាង​នឹង iPhone 5s ៖


Samsung មានការយល់ដឹងច្រើន និងចេះស្ដាប់អតិថិជនរបស់ខ្លួន ជាងមុន នៅពេលក្រុមហ៊ុននេះ
បំពាក់គែមលោហធាតុដ៏រឹងមាំ និងប្រណិត ដល់ Galaxy Alpha ។ មិនត្រឹមប៉ុណ្ណោះ គ្រឿងម៉ាស៊ីន
របស់ Galaxy Alpha មកដល់ពេលនេះ គេត្រូវនិយាយថា វាពិតជាមានភាពខ្លាំងក្លា ដោយមាន
ពុន្ទុ benchmark AnTuTu យ៉ាងខ្ពស់។ ទន្ទឹមនឹងនេះ Galaxy Alpha គឺជាស្មាតហ្វូនដែលមានរូបរាង
ស្ដើងបំផុតរបស់ Samsung គិតមកទល់នឹងពេលបច្ចុប្បន្ន ដោយវាមានកម្រាស់ត្រឹម ៦,៧ម.ម តែ
ប៉ុណ្ណោះ។

កត្តាប៉ុន្មានខាងលើនេះ គឺគ្រប់គ្រាន់សម្រាប់ Samsung Galaxy Alpha ប្រកួតប្រជែងនឹង iPhone 6
កំណែ 4.7 inch ។ ព័ត៌មានមុននេះ ឱ្យដឹងថា iPhone 6 របស់ Apple នឹងមានរូបរាងថ្មីស្ទើរទាំងស្រុង
ធៀបនឹងកំណែបច្ចុប្បន្ន ដោយប្រើប្រាស់លោហធាតុ រួមនឹងជ្រុងទាំង៤ កោងជាងមុន ចំណែក
អេក្រង់ប្រភេទ sapphire នឹងជួយឱ្យស្មាតហ្វូននេះ អាចទប់ទល់នឹងការឆូត កកិត និងការប៉ះទង្គិច
បានល្អជាងមុន។ ប៉ុន្ដែ បណ្ដាមុខងារក្នុងម៉ាស៊ីននេះ នៅតែមានអាថ៌កំបាំង។ យ៉ាងនេះក្ដី នៅថ្ងៃទី
៩កញ្ញាខាងមុខ យើងនឹងបានដឹងច្បាស់ទាំងអស់គ្នា។

ឯនេះវិញ គឺ​ជា​រូប​ភាព​របស់ Galaxy Alpha បង្អួត​សម្រស់ ប្រឆាំង iPhone 6 ៖

បណ្ដា​រូប​ភាព​ បង្ហាញ​អំពី​ ការប្រឈមមុខដាក់គ្នា រវាង កំពូល​ស្មាតហ្វូនមកពី ក្រុម​ហ៊ុន Apple
និង Samsung ខាង​លើ​នេះ គឺ​ជា​ស្នាដៃ របស់អ្នករចនា លោក Martin Hajek ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ iphonehacks/gsmarena


Tags: Galaxy Alpha iPhone 6 Martin Hajek ទូរស័ព្ទ ស្មាត​ហ្វូន