CamNews

ព័ត៌មានបច្ចេកវិទ្យា 

រូបភាពដែលគេជឿជាក់ថា ជារូបរាងរបស់ Galaxy Note 3

តាមប្រភពព័ត៌មានថ្មីបំផុត បានឲ្យដឹងថា Galaxy Note 3 នឹងមានអេក្រង់ AMOLED 5.9 inch,
កំរិតពន្លឺ full HD, 384ppi។ Phablet ជិតបង្ហាញខ្លួនរបស់ Samsung នឹងត្រូវបានបំពាក់នូវ CPU
8 Core Exynos 5420 ល្បឿន 2.0GHz ឬ CPU Qualcomm Snapdragon 800 ល្បឿន 2.3GHz។

ក្រៅពីរូបភាព ប្រភពព័ត៌មានរបស់ PhoneArena បានបន្ថែមឲ្យដឹងថា Phablet Note 3  ៤លាន
គ្រឿងដំបូង នឹងត្រូវបំពាក់នូវ CPU Snapdragon 800។ ក្នុងនោះនឹងមានចំនួន Phablet នេះចាប់
ពី 20% ទៅ 30% នឹងត្រូវបានបំពាក់ CPU 8 Core Exynos 5420។

ទន្ទឹមនឹងនោះ Note 3 នឹងមាន RAM 3GB និងមានមេម៉ូរីក្នុងបីទំហំ សំរាប់ជ្រើសរើសគឺ 16GB,
32GB និង 64GB។ Note 3 នឹងត្រូវបានដំឡើងរួចជាស្រេចនូវ Android 4.3 ពេលបញ្ចេញលក់
និងប្រើថ្ម 3450mAh។ កាមេរ៉ាក្រោយរបស់ Phablet នេះមាន Sensor  13.1MP និងមុខ 2.1MP។

Features មួយចំនួនផ្សេងទៀត ក៏ត្រូវបាន Samsung បំពាក់ដលើ Note 3 ផងដែរ រួមមាន Smart
Pause, Air View, S Translator, ChatON... Galaxy Note 3 នឹងធ្វើការបង្ហាញខ្លួននៅថ្ងៃទី ៤ ខែ
កញ្ញា ខាងមុខនេះ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VReview


Tags: most authentic look Galaxy Note 3 smartphone samsung hightech