បរទេស៖ ការរាំត្រូវបានគេចាត់ទុកថា ជាសកម្មធ្វើលំហាត់ប្រាណមួយ ដ៏មានប្រយោជន៍បំផុតសម្រាប់ សុខភាព ដែលមនុសគ្រប់វ័យគួរព្យាយាម ឬសាកល្បងអនុវត្តន៍ធ្វើវា។ តើអ្នកចង់ដឹងទេថា ការរាំអាចផ្ដល់ ផលប្រយោជន៍អ្វីខ្លះ ដល់សុខភាពនោះ? ដើម្បីជ្រាបច្បាស់ សូមអានខាងក្រោមនេះ ទាំងអស់គ្នា៖
១. បង្កើនការចងចាំ
ការរាំ ឬការរៀនរាំជាសកម្មភាពដ៏ប្រសើរមួយ ដែលអាចជួយរក្សាមុខងារនៃការចងចាំរបស់ខួរក្បាល និងប្រឆាំងការកើតជំងឺវង្វេង។
២. អារម្មណ៍ស្រស់ថ្លា
តាមរយៈការរាំ អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងស្រស់ថ្លាជាមួយសកម្មភាព ឬចលនានៃការរាំតាមចង្វាក់ភ្លេង។
៣. កាត់បន្ថយភាពតានតឹង
រាំមិនត្រឹមតែជាលំហាត់ប្រាណ ដ៏ល្អចំពោះសុខភាពនោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយភាពតប់ប្រមល់ក្នុងអារម្មណ៍បានទៀតផង។
៤. រក្សាតុល្យភាពរាងកាយ
តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ការរាំអាចជួយធ្វើឲ្យមានភាពប្រសើរទ្បើង នូវការបត់បែន និងកាត់បន្ថយភាពរឹងនៃរាងកាយ ជាពិសេសថែមទាំងជួយរក្សាតុល្យភាពរាងកាយ និងធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល