CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ មាន់ ស្រវឹងទឹកឃ្មុំ លាយជាមួយទឹកក្រូចឆ្មា

គ្រឿងផ្សំៈ
–មីធ្វើពីស៊ុត ១៧៥ក្រាម
–ប្រេងឆាផ្កាឈូករ័ត្ន ១ស្លាបព្រា
–ទ្រូងមាន់២ (ហាន់ដុំៗ)
–ការ៉ុត ៣មើមហាន់ជាសរសៃវែងៗ
–ទឹកឃ្មុំសុទ្ឋ ២ ស្លាបព្រា
–គ្រាប់ល្ង ៣ ស្លាបព្រា
–ជីវ៉ាន់ស៊ុយហាន់រួច
–ក្រូចឆ្មារច្របាច់យកទឹក

វិធីធ្វើ
ដំបូង ស្រុះមី នឹងទឹកក្តៅ សម្រោះទឹកចេញ  រួចដាក់ប្រេងឆា ទៅក្នុងខ្ទះធំមួយ ទុកឱ្យក្តៅ
រួចដាក់មាន់ចូល។ បន្ទាប់មក ឆាត្រឡប់ចុះឡើង ដោយប្រើកំដៅឱ្យខ្លាំងក្នុងរយៈពេល បី
នាទី។ ដាក់ការ៉ុត ដែលហាន់រួច ដាក់ចូលទៅក្នុងខ្ទះ   ឆាត្រឡប់ប្រហែល  ៤នាទី  ទៀត
រហូតសាច់មាន់ឡើង ពណ៌ត្នោត។

ចុងក្រោយ ចាក់ទឹកឃ្មុំ និង ទឹកក្រូចឆ្មា ឆាឱ្យលឿន ឱ្យឡើងពុះ ប្រហែល  ៣០វិនាទី រួច
បន្ថែម  គ្រាប់ល្ង និង មីដែលចម្អិនរួច ដាក់ចាន និងទុកឱ្យក្តៅល្មម  រួចរាយជីវ៉ាន់ស៊ុយ ពី
លើ ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian


Tags: Lifestyle,  khmer food