CamNews

ព័ត៌មានអន្តរជាតិ 

មានការគម្រាម បំផ្ទុះគ្រាប់បែក លើយន្តហោះ យន្តហោះ អាកាសចរណ៍ ហុងកុង បង្ខំចិត្តចុះចត ជាបន្ទាន់

ព័ត៌មានអន្តរជាតិ ៖ យន្តហោះដឹកអ្នកដំណើរ មួយគ្រឿងរបស់ក្រុមហ៊ុន អាកាស​​    ចរណ៍ហុងកុង បាន​បង្ខំ​ចុះចត ជាបន្ទាន់នៅខេត្ត ហ៊ូបេ ភាគកណ្តាលប្រទេសចិន នៅថ្ងៃអង្គារ បន្ទាប់  ពីមានការ គម្រាមថា មានគ្រាប់បែក នៅលើយន្តហោះនោះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិន ហួ ចេញ    ផ្សាយនៅរាត្រីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា យន្តហោះជើង ហោះហើរ HX337 ហោះហើរពីទីក្រុង ប៉េកំាង ឆ្ពោះ ទៅទីក្រុងហុងកុង បានបង្ខំចិត្ត  ចុះ ចត នៅអាកាសយានដ្ឋាន ធៀនញី ទីក្រុងវូហាន់ ប្រទេសចិន បន្ទាប់ពីទទួលការ គម្រាមថាមាន គ្រាប់ បែកកាលពីវេលាម៉ោង ២រសៀលថ្ងៃដដែល។

គួរបញ្ជាក់ថា មន្រ្តីបានឲ្យដឹងថា យន្តហោះ   មួយគ្រឿងនោះ បានចុះចតដោយសុវត្ថិភាព កាលពីវេលា ម៉ោង ២ និង ៣១រសៀល ចំណែក     អ្នកដំណើរ ទំាងអស់ ២៩៥នាក់ រួមទំាងអាកាសយានិក បានចាក ចេញក្រោយយន្តហោះចុះចត។

សេចក្តីរាយការណ៍   បន្ត  អោយ ដឹងថា  ពាក់ព័ន្ធ នឹង  ការគម្រាមថាមានគ្រាប់បែកនេះដែរ ប៉ូលីសមិន បានរកឃើញវត្ថុបំផ្ទុះណាមួយនោះទេ   បន្ទាប់ពីត្រួត ពិនិត្យតួយន្តហោះទំាងមូល។ ជាមួយគ្នានោះដែរ ក្រុមស៊ើបអង្កេតក៏កំពុងស្វែងរកប្រភពនៃការគម្រាមនេះផងដែរ៕


ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong