CamNews

ទូរស័ព្ទ 

Concept របស់ Galaxy S6 និង Galaxy S6 Edge មានការឌីហ្សាញថ្មីប្លែក ទាក់ទាញចិត្ត (Video inside)

ជាមួយនឹងឈ្មោះកូដ “Project Zero”, Galaxy S6 ត្រូវបានគេរំពឹងទុកថា នឹងមានការឌីហ្សាញរូបរាង ថ្មីស្រឡាងមួយ សម្រាប់ត្រកូល Galaxy S។ ថ្មីៗនេះ អតិថិជនប្រើប្រាស់ម្នាក់មានឈ្មោះថា Jermaine Smit បានបង្ហោះនូវវីដេអូ Concept ខ្លីមួយ ដែលបង្ហាញណែនាំពីគំរូស្មាតហ្វូន Galaxy S6 និង Galaxy S6 Edge។

...អាន៖ លេចចេញ interface Android Lollipop 5.0 សម្រាប់ Galaxy Note 3 ស្អាតទាក់ទាញរបស់គេ (មានវីដេអូ)

ក្រោមថ្វីដៃឌីហ្សាញរបស់ Smit, Galaxy S6 និង Galaxy S6 Edge បានបង្ហាញខ្លួនយ៉ាងរស់រវើក និង ហាក់ដូចជាវត្ថុពិតៗ បើទោះបីវាគ្រាន់តែជាគំរូ Concept ក៏ដោយ។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះមាន អេក្រង់ Touch រីសូលុយហ្សិន 1.440 x 2.560 pixel កំរិតដង់ស៊ីភិចហ្សែលឡើងដល់ 554 ppi។ កាមេរ៉ា ក្រោយទំហំ 20 MP ដែលត្រូវបានបំពាក់ជាស្រេចនូវបច្ចេកវិទ្យាទប់រំញ័រ OIS និងអាចថតវីដេអូបានកំរិត 1.080p (ល្បឿន frame 120fps) រួមជាមួយគ្នានោះ គឺជាអំពូល flash LED ពីរនៅផ្នែកខាងក្រោយ និង មានសមត្ថភាពថតវីដេអូគុណភាព 4K។

...អាន៖ iPhone 7 នឹងផ្តោតខ្លាំងលើកាមេរ៉ា ដែលគុណភាណរូបថត ដូចទៅនឹងរូប ថតចេញពី ម៉ាស៊ីនថត DSLR?

ជាពិសេសជាងនេះទៅទៀតនោះ ស្មាតហ្វូនក្នុងក្តីសុបិនពីរម៉ូដែលនេះ នឹងមានភ្ជាប់មកជាមួយនឹង ឆ្នាំងសាកថ្ម ពេញឆាប់រហ័ស ដែលអាចទទួលបានថាមពលថ្ម ៥០% (នៃបរិមាណថាមពលថ្មទាំងអស់ 2.980 mAh) តែក្នុងរយះពេល ២០នាទី និងអាចសាកថ្មពេញ ១០០% ដោយចំណាយរយះពេលតែ ៦៥នាទី ប៉ុណ្ណោះ។

...អាន៖ ឮថា iPhone 7 នឹងមានអេក្រង់ធំជាង ៥,៥អ៊ីន ហើយថែមទាំងអាចបញ្ចាំង Slide បានទៀតផង?

ខាងក្រោមនេះ គឺជាវីដេអូ Concept ស្តីពីគំរូស្មាតហ្វូន Galaxy S6 និង Galaxy S6 Edge របស់ Smit:

...អាន៖ ឮថា Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 4K និងកំរិតដង់ស៊ីតេភិចហ្សែលឡើងដល់ 700 ppi ច្បាស់យ៉ាងណាទៅហ្ន៎?

 

ប្រែសម្រួល៖ សិលា
ប្រភព៖ Zing, Youtube


Tags: Concept Galaxy S6 Galaxy S6 Edge Samsung Smartphone Hightech