ក្នុងពេលដែលព្រះអង្គម្ចាស់ William តែងតែជាគំរូនៃភាពហ្មត់ចត់ ប្រុងប្រយ័ត្នជានិច្ចនឹង
បញ្ហានយោបាយ ប្អូនប្រុសរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Harry បែរជាមានទង្វើផ្ទុយពី
ព្រះអង្គទៅវិញ។
ថ្មីៗនេះ ព្រះអង្គម្ចាស់ Harry បានចូលរួមក្នុងពិធីជប់លៀងមួយមានឈ្មោះថា "pool party" នៅក្នុង
សណ្ឋាគារធំមួយឯ Las Vegas។ ព្រះអង្គម្ចាស់វ័យ ២៧ឆ្នាំ រួមនឹងមិត្តភក្តិរបស់ព្រះអង្គថែមទាំងនាំ
គ្នាលេងល្បែង អាក្រាតកាយថែមទៀតផង។
ព្រះអង្គម្ចាស់ Harry
ជាលទ្ធផល បណ្តារូបភាព" ស៊ិចស៊ី" បំផុតពេល Harry អាក្រាតកាយ ត្រូវបានគេលួចថតបាន និង
បង្ហោះចែករំលែកគ្នាពេញអ៊ីនធឺណេត។ នៅក្នុងចំណោមរូបភាពទាំងនោះ គឺមានរូបព្រះអង្គម្ចាស់និង
មិត្តស្រីអោបគ្នាក្នុងស្ថានភាពអាក្រាតយ៉ាងស៊ិចស៊ីថែមទៀតផង។
រូបភាពមួយក្នុងចំណោមរូបភាពអាក្រាតកាយរបស់ ព្រះអង្គម្ចាស់ Harry ត្រូវបានបែកធ្លាយ
មតិជាច្រើនកំពុងតែមានការរិះគន់លើព្រះអង្គម្ចាស់ Harry ដែលធ្វើទង្វើបែបនេះ ធ្វើឲ្យបាត់បង់ភាព
ថ្លៃថ្នូរក្នុងនាមជាព្រះអង្គម្ចាស់មួយរូប។
រូបភាពមួយចំនួនទៀតក្នុងពិធី "pool party" ដែលព្រះអង្គម្ចាស់ Harry បានចូលរួម៖
ដោយ៖ សិលា
ប្រភព៖ k14