អាឡឺម៉ង់៖ ថ្មីៗនេះក្រុមហ៊ុន BMW របស់អាឡឺម៉ង់ បានបញ្ចេញម៉ាករថយន្ដថ្មីៗ ក៏ដូចជាការ
ផ្សាយ(ស្ប៉ត) ពាណិជ្ជកម្មរបស់ខ្លួនផងដែរ។ រថយន្ដម៉ាក BMW I8 ជាប្រភេទរថយន្ដដ៏តូច
ច្រឡឹងមួយដែលទើបតែបង្ហាញខ្លួននៅឆ្នាំ ២០១២ នេះឯង។
រថយន្ដ BMW I8 បានបំពាក់នូវប្រព័ន្ធម៉ាស៊ីន 164 kw សមាមាត្រទៅនឹង 220 hp ក្នុងកំរិតស្ដង់ដារ
ខ្ពស់គឺ 300 Nm ស្មើនឹង 221 lb-ft ។ តាមការប្រាប់ពីក្រុមហ៊ុន BMW បានអោយដឹងថា រថយន្ដ i8
មិនមិនត្រឹមតែដាក់លក់លើទីផ្សារប៉ុណ្ណោះទេ តែថ្មីៗនេះរថយន្ដនេះបានបង្ហាញរាងដ៏សង្ហាជា
មួយនឹងការផ្សាយ(ស្ប៉ត) ពាណិជ្ជកម្មរបស់ក្រុមហ៊ុនខ្លួនថែមទៀតផង។
នេះជាវីដេអូក្លីបនៃការផ្សាយពាណិជ្ជកម្មរថយន្ដនេះ សូមចុចដើម្បីទស្សនា៖
ដោយ៖ សារិន
ប្រភព៖ bmw-i.com