CamNews

យល់ដឹង 

ក្រុមភេទទីបី នៅ​ជប៉ុន ក៏​ចង់​បាន​ច្បាប់​រៀប​ការ​ភេទ​ដូច​គ្នា​ដែរ

តូក្យូ៖ លិខិតស្នើសុំចំនួន ៤៥៥ច្បាប់ ត្រូវបានសហព័ន្ធនៃសមាគម Bar របស់ជប៉ុន បញ្ជូន ទៅកាន់រដ្ឋាភិបាល និងសភា សម្រាប់ការពិចារណា ថាគួរដោះស្រាយបែបណាចំពោះសំណើឲ្យមានច្បាប់ រៀបការភេទដូចគ្នាដូច នៅបណ្តាប្រទេសមួយចំនួននោះ។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០១៥ នេះថាជាសំណើលើកទីមួយ ហើយដោយប្រើប្រាស់នូវ ប្រព័ន្ធសិទ្ធិមនុស្សមក ចូលរួមជម្រុញឲ្យមានការបង្កើតច្បាប់ រៀបការភេទដូចគ្នានេះ ដោយយោងទៅលើរដ្ឋធម្មនុញ្ញ ដែលធានាភាពស្នើភាពគ្នា របស់បុគ្គលគ្រប់រូបស្ថិតនៅ ក្រោមច្បាប់។

លោកស្រី មេធាវី យ៉ាស៊ូស៊ី ណាហ្គាណូ បាននិយាយថា សភាគួរតែចាប់ផ្តើមសម្រួលផ្នែក ច្បាប់ដើម្បីបង្កើតច្បាប់ រៀបការភេទដូចគ្នានេះទៅ។ នៅក្នុងនោះផ្នែកច្បាប់បានលើកពីផលវិបាកចំនួន៣០ ដែលជប៉ុនអាចប្រឈមមុខ ប្រសិនបើមិនព្រមអនុញ្ញាតការរៀបការភេទដូចគ្នានោះ មានដូចជាភាពមិនអាចឲ្យដៃគូនិមួយៗ ស្នងមរតកពីគ្នា បានដោយសារតែគ្មានការផ្ទេរសិទ្ធិត្រឹមត្រូវ និងការមិនអាចធានារ៉ាប់រងសុខភាព សម្រាប់អ្នកដែលមិនមែនជាដៃ គូស្របច្បាប់ជាមួយគ្នានោះ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលមិនទាន់មានប្រតិកម្ម និងការឆ្លើយតបអ្វីឡើយ ចំពោះសំណើសុំផ្នែកច្បាប់ដែល ពិបាកនឹងធ្វើការសម្រេចចិត្តបំផុតនេះ។ ដោយឡែក ក្រុមប្រឆាំងនឹងច្បាប់នេះក៏អាចកើតមានផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS