CamNews

តារា 

Brad Pitt ត្រៀម​បោះបង់​ការសម្តែង​នៅ​អាយុ៥០ឆ្នាំ?

នៅពេលថ្មីៗនេះ ក្នុងកម្មវិធី 60minute របស់អូស្ត្រាលីBrad Piit ដែលជាតារាភាពយន្តរបស់
Hollywood បាន​បង្កើប​អោយ​ដឹងថា លោកត្រៀម​បោះបង់​ការសម្តែង​នៅ​អាយុ៥០ឆ្នាំ ក៏ប៉ុន្តែ​
គាត់ក៏បានឲ្យដឹងថា​ គាត់​មិន​ប្រាកដថា គាត់​នឹង​ធ្វើ​អ្វី​នោះ​ទេ បន្ទាប់​ពី​ការបោះបង់ចោល
​អាជីព ដែល​បាន​ធ្វើឲ្យ​គាត់​ក្លាយជា​ជន​ល្បីល្បាញ​មួយ​រូប​នោះ​។​

Jolie-Pitt នៅវៀតណាម
នៅក្នុង​បទសម្ភាសន៍​ដែល​ត្រូវបាន​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​កម្មវិធី 60 miniutes
​នៃ​ប្រទេស​អូស្ត្រាលី "Australia's 60 Minutes" ដែលធ្វើឡើងនៅទីក្នុង Tokyo ដើម្បីចាក់
ផ្សាយនូវខ្សែភាពយន្តថ្មីរបស់ខ្លួន Moneyball តារាភាពយន្តអាយុ៤៧រូបនេះបានឲ្យដឹងថា
លោក​គ្រោង​បោះបង់​ការសម្តែង​នៅក្នុង​រយៈពេល​បី​ឆ្នាំ​ទៀត ហើយក៏បានបង្ហើបឲ្យដឹងថា
"​មាន​ការពេញចិត្ត​ខាង​ផ្នែក​ផលិតកម្ម និង​និពន្ធ​រឿង ហើយ​ដាក់​ផ្នែក​ទាំងនេះ​បញ្ចូល​គ្នា
​ណាស់"។
Brad Pitt ក៏បាន​បង្ហើប​អោយដឹង​ទៀត​ផង​ដែរ​ថា លោក​និង Jolie អាចបង្កើន​ចំនួន​កូនៗ
រហូតដល់ ៦​នាក់​។

គ្រួសារ Jolie-Pitt នៅកោះកូនដាវប្រទេសវៀតណាម
ថ្ងៃទី១៤ខែវិច្ឆិការ Brad Pitt បានចេញពីវៀតណាមទៅកានប្រទេសកូរ៉េខាងត្បូង ដើម្បី
ចាក់ផ្សាយខ្សែភាពយន្ត Moneyball នេះ។

ប្រភព៖ BBC
ដោយ៖ ណាវី

Tags: brad pittangelina joliepittjoliejoilie-pittstop careerplay actmoneyball