ព័ត៌មានកីឡា៖ ប្រភពព័ត៌មានអន្ដរជាតិ បានចុះផ្សាយឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសហ្វីលីពីនបានចេញសេចក្ដីថ្លែងការណ៍ ស្នើរឲ្យកីឡាករ ប៉ាក់គីអៅ ចូលនិវត្ដពីអាជីពជាកីឡាករប្រដាល់ ក្រោយពីលោកមានការខ្វាយខ្វល់ នឹងយកចិត្ដទុកដាក់ដល់សុខភាព និងកិច្ចការនយោបាយវិញ។
ប្រធានាធិបតី នៃប្រទេសហ្វីលីពីន លោក Benigno Aquino មានបំណងចង់ ឲ្យកីឡាករដ៏ឆ្នើមប្រចាំប្រទេសរបស់លោក គឺកីឡាករ ប៉ាក់គីអៅ ចូលនិវត្ដពីអាជីពជាកីឡាករ ហើយងាកមកមើល និង យកចិត្ដទុកដាក់ លើកាតព្វកិច្ចក្នុងវិស័យនយោបាយវិញ ខណៈដែលរូបលោកគឺជា សមាជិកមួយរូប ក្នុងសភា។ ប្រភពព័ត៌មានបន្ដទៀតថា ការព្រួយបារម្មណ៍នេះមិនត្រឹមតែ ផ្ដោតសំខាន់តែលើ កិច្ចការនយោបាយនោះទេ ប៉ុន្ដែក៏មានចំណែកដល់ បញ្ហាសុខភាព ផងដែរ ខណៈដែល ប៉ាក់គីអៅ បានចំណាយទុនសុខភាពយ៉ាងឈឺចាប់ រហូតដល់ដំណាក់កាលវះកាត់ ទៀតផង ។ ហើយសម្រាប់ការមើលឃើញនៃការតស៊ូនេះ លោក Benigno Aquino កាន់តែមានការព្រួយបារម្មណ៍ខ្លាំង ខ្លាចកីឡាករជួបហានិភ័យខ្ពស់ ដូចកីឡាករ Muhammad Ali ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingscene