អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីញូវ កាលពីដើមខែ តុលាថ្មីៗនេះ បានអោយ
ដឹងថា មានការសម្ដែងបង្ហាញ នៃការលោតចុះឡើងក្នុងអាងទឹកមួយ រវាងមនុស្ស ជាមួយ
សត្វខ្លាជាច្រើនក្បាល ក្នុងសួនសត្វមួយ ដែលមើលទៅគួរអោយព្រឺក្បាលហើយគួរអោយ
រន្ទត់ តែក៏គួរអោយចាប់អារម្មណ៍ម៉្យាងដែរ។
ប្រភពខាងលើបានអោយដឹងទៀតថា ការសម្ដែងរវាងមនុស្ស និងសត្វខា្ល ដ៏អស្ចារ្យនេះ ត្រូវ
បានសម្ដែងឡើងក្នុងសួនសត្វ America Wildlife Pard ក្នុងតំបន់ Camp Verde, Arizona សហ
រដ្ឋអាមេរិក។ បើតាមការអោយដឹងពីលោក Jeff Harwell ប្រធានក្រុម នៃការសម្ដែងនេះ បាន
អោយដឹងថា ពួកយើងគិតថា វាមានគ្រោះថ្នាក់ដែរ ក្នុងការសម្ដែងជាមួយសត្វខា្លបែបនេះ តែ
បន្ទាប់ពីយើងធ្វើការសម្ដែង ជាច្រើនឆ្នាំកន្លងមក យើងឃើញថា មនុស្ស និងសត្វខ្លា ហាក់បី
ដូចជាយល់ចិត្ដគ្នាល្អ ដូច្នេះ អ្វីៗសម្រាប់ពួកយើងពេលនេះគឺរលូនទៅតាមធម្មតា។
ទោះបីជាយ៉ាងណាក៏ដោយ លោក Jeff បានបន្ដទៀតថា ដោសារតែមានភ្ងៀវទេសចរណ៍
ជាច្រើនាក់ បានចូលទស្សនាការសម្ដែងរបស់គាត់ ដែលអាចនាំអោយពួកគាត់អាចរកប្រាក់
ចំណូលបានខ្លះនោះ ទើបគាត់ចេះតែនូវបន្ដការសម្ដែងនេះរហូតទៅ។ នេះជាវីដូអូក្លីប ដែល
បង្ហាញពីការសម្ដែងរវាងក្រុមលោក Jeff និងសត្វខ្លា។ សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ nydailynews