នៅតំបន់ Camargue, ភាគខាងត្បូងប្រទេសបារាំងមានបឹងដ៏ធំល្វឹងល្វើយមួយ ប៉ុន្តែទឹក
មានពណ៌ក្រហមដ៏ចម្លែក។ ទឹកពណ៌ក្រហមនេះ គឺបណ្តាលមកពីបរិមាណអំបិលក្នុងបឹង
នេះមានកំរិតខ្ពស់។
បណ្តារូបភាពដ៏ចម្លែកនេះ ត្រូវបានថតដោយអ្នកជំនាញថតរូបម្នាក់ឈ្មោះ Sam Dobson មកពី
Moscow ប្រទេសរុស្ស៊ី។ អ្នកថតរូបវ័យ ៥១ឆ្នាំរូបនេះបានឲ្យដឹងថា គាត់បានជួបប្រទះបឹងទឹក
ពណ៌ក្រហមនេះពេលដែលគាត់បើករថយន្តឆ្លងកាត់ប្រទេសបារាំង។ គាត់បាននិយាយថាៈ
"ខ្ញុំបានអានរឿងជាច្រើនពី Camargue ប៉ុន្តែខ្ញុំមិនដែលបានដឹងរឿងអ្វីទាំងអស់ពីបឹងនេះទេ។
បើមើលពីចម្ងាយបឹងនេះពិតជាស្អាត ហើយកាន់តែអស្ចរ្យទៅទៀតនៅពេលដែលបានចូលទៅ
ជិតវា។ នៅជិតផ្ទៃទឹក ដុំអំបិលត្រូវបានមើលឃើញយ៉ាងច្បាស់"។
បឹងដែលមានទឹកពណ៌ក្រហមដូចឈាម