ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សច្រើនជាង ៣០ នាក់ រងរបួសធ្ងន់ និងស្រាល បន្ទាប់ពីមាន
ការវាយប្រហារពីសំណាក់ទឹករលក កំពស់ដល់ទៅជាង ២០ ម៉ែត្រ នៅឯមាត់ទន្លេមួយកន្លែង
នៅក្នុងប្រទេសចិន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរ
ទេស ស្កាយ ។
ជាការពិត កំលាំងបោកបក់ដ៏មានឥទ្ធិពល របស់ទឹករលកកំពស់ជាង ២០ ម៉ែត្រនេះ បានធ្វើ
អោយខូចខាតនូវជញ្ជាំងការពារទឹកមួយចំនួន នៅតាមបណ្តោយមាត់ទន្លេ Qiantang River
ជិតក្រុង Hainin ភាគខាងកើតខេត្ត Zhejiang ប្រទេសចិន ។
គួររំឭកផងដែរថា កម្លាំងទឹករលកដ៏មានឥទ្ធិពល អាចកើតឡើងទៅបាន ខណៈពេលដែលតំ
បន់នេះ ក៏កំពុងតែជួបនឹងគ្រោះធម្មជាតិ ខ្បល់ព្យុះទីហ្វុង Trami យ៉ាងណាមិញ ប្រភពសារ
ព័ត៌មានដដែលបន្ថែមថា កំលាំងទឹករលក ដែលបានបោកបក់ និង បានវាយប្រហារអោយ
មនុស្សរងរបួសដល់ទៅជាង ៣០ នាក់លើកនេះ គឺជាការវាយប្រហារដែលមិនធ្លាប់មាននៅ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បណ្តាអ្នកទទួលរងរបួស ក៏កំពុងតែសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ស្របពេលដែលគ្មាន
របាយការណ៍ណាមួយ បញ្ជាក់ថាមិនមនុស្សស្លាប់បាត់បង់ជីវិតអ្វីនោះទេ៕
* ព័ត៌មានអន្តរជាតិ ដែលទើបតែនឹងកើតឡើង មកពីជុំវិញពិភពលោក មាននៅខាងក្រោម
- វីដេអូ ក្រឡាប់រថយន្តប៊ើសដឹកអ្នកលេងល្បែង ទៅកាន់កាស៊ីណូរបួសច្រើនជាង៥០ នាក់
- យុវតីវ័យ ២០ ឆ្នាំ ត្រូវបានឆ្លាមសមុទ្រ វាយប្រហារដាច់ដៃស្តាំ ខណៈនេះ បានស្លាប់បាត់
ទៅហើយ
- ខ្លោចចិត្ត ៖ ១៦ នាក់រងរបួស ខណៈ ៣៧ នាក់ស្លាប់ ក្រោយរថយន្តប៊ើស បោលចូល
ជ្រោះជ្រៅ ជម្រៅ ៦០ ម៉ែត្រ
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ