ឡុនដុន៖ តើលោកអ្នកដឹងទេថា អ្វីទៅដែលធ្វើឲ្យមនុស្សយើងហូរទឹកភ្នែក? ជាការ
ពិតណាស់មនុស្សយើងអាចហូរទឹកភ្នែក បានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយ
មានហេតុផលខុសៗ គ្នា។ អ្នកខ្លះហូរទឹកភ្នែក ដោយសារពិបាកចិត្ត បែកបាក់ស្នេហា
និង អ្នកខ្លះទៀត ហូរទឹកភ្នែក ដោយសារតែមានទុក្ខសោកក្នុងគ្រួសារ។ តើនេះគឺជា
ហេតុផលមួយត្រឹមត្រូវដែរ ឬ ទេ?
យោងតាមពត៌មានមួយ បានឲ្យដឹងថា នៅក្នុងទីក្រុងLondon មានហាងលក់អំបិលដ៏ធំមួយ
បានលក់អំបិល ផលិតពីទឹកភ្នែកមនុស្សដែលខូចចិត្ត កំសត់ និង ពិបាកចិត្ត។ អ្នកផលិត
អំបិលទឺកភ្នែក បានបង្ហាញឲ្យដឹងថា ការផលិតនេះយើងត្រូវប្រមូលទឹកភ្នែកទាំងអស់ ដែល
បានមក ដាក់រំងាស់ រហូតវាបានក្លាយជាអំបិល ជាមួយអ្នកជំនាញក្នុងការផលិត។ ទឹកភ្នែក
មិនត្រឹមតែអាចផលិតជាអំបិលដ៏មានរសជាតិប្រៃប៉ុណ្ណោះទេ តែវាក៏ជាលក្ខខណ្ឌមួយក្នុងការ
បង្កើតឲ្យមនុស្សជាច្រើន មានការងារធ្វើបានដែរ។
នៅក្នុងទីក្រុងឡុនដុន មានមនុស្សជាច្រើន បាននាំគ្នាទៅទិញអំបិលផលិតពីទឹកភ្នែកមនុស្ស
ដើម្បីពិសា និងគ្រឿងផ្សំផ្សេងៗ សំរាប់ចំអិនអាហារ ដោយសារតែអំបិលទឹកនេះមានរសជាតិ
ពិសេស ខុសប្លែកពីអំបិលធម្មតា។
ជាពិសេស សំរាប់លោកអ្នកដែលបំណងជាវ និង សាករសជាតិអំបិលផលិតពីទឹកភ្នែក អាច
ស្វែងរកបាន តាមរយៈគេហទំព័រ www.monstersupplies.orgមួយដបតំលៃ៧ផោន និង មាន
រសជាតិឆ្ញាញ់ពិសា៕
ដោយ៖ វណ្ណៈ
ប្រភព៖ stylist