CamNews

ទូរស័ព្ទ 

Galaxy S6, S6 Edge អាចថតរូប RAW បន្ទាប់ពីអាប់ឌេតឡើង Android 5.1 ធ្វើឲ្យសមត្ថភាពថតរូប កាន់តែល្អជាងមុន

តាមប្រភពពី SamMobile វើហ្សិនអាប់ឌេត Android 5.1 នឹងជួយឲ្យ Galaxy S6 និង S6 Edge មាន លទ្ធភាពថតរូបជាទម្រង់ RAW។

បើតាមបណ្តាប្រភពដែលជិតស្និទ្ធជាមួយ Samsung បានឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េខាងត្បូង កំពុងតែដាក់ចេញនូវគម្រោងអភិវឌ្ឍ Android 5.1 ដល់កំពូលស្មាតហ្វូនទាំងពីររបស់ខ្លួនគឺ  Galaxy S6 និង S6 Edge នៅក្នុងខែមិថុនានេះ។  ក្រៅពីបណ្តា Features ថ្មីៗ ដូចនឹងវើហ្សិន Android 5.1 ដើម (Original) វើហ្សិន ROM របស់ Samsung នៅថែមទាំងផ្តល់នូវបទពិសោធន៍ថ្មីៗជាច្រើនដល់ ម្ចាស់ Galaxy S6 , Galaxy S6 Edge។

អាន៖ Samsung Galaxy J7 លេចចេញលក្ខណៈសម្បត្តិលំអិត ជាមួយអេក្រង់ធំ 5,5 inch, Chip 8 core

តាមប្រ​ភពព័ត៌មានពី Sam Mobile វើហ្សិនអាប់ឌេត Android 5.1 នឹងជួយឲ្យកំពូលស្មាតហ្វូនទាំងពីរ របស់ Samsung មានលទ្ធភាពថតជារូបភាព RAW ក៏ដូចជាថតរូបជាមួយ ISO ទាបជាងមុនច្រើនបើ ប្រៀបនឹងកំរិត ISO 100 បច្ចុប្បន្ននេះ។

អាន៖ HTC ភ្លាត់ស្នៀត ប្រើរូបភាពថតចេញពីកាមេរ៉ា iPhone ក្នុងការបង្ហាញណែនាំ One M9 ម៉ូដែលស្រោបមាស

កាមេរ៉ា 16 MP របស់ Galaxy S6 និង S6 Edge ត្រូវបានអតិថិជន និងបណ្តាអ្នកជំនាញផ្នែកបច្ចេកវិទ្យា វាយតំលៃថា ថតរូបបានច្បាស់ល្អ។ នៅក្នុងវើហ្សិនអាប់ឌេត Android 5.1, Samsung អាចនឹងជួយធ្វើឲ្យ សមត្ថភាពថតរូបរបស់ស្មាតហ្វូនទាំងពីរ កាន់តែមានគុណភាពល្អជាងមុនទៀត។ គួរបញ្ជាក់បន្ថែមថា Feature គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត នោះគឺ Guest Mode ក៏នឹងមានវត្តមាននភក្នុងវើហ្សិន អាប់ឌេតសម្រាប់ម៉ូដែល Galaxy S6 និង S6 Edge ផងដែរ៕

អាន៖ ក្រឡេកមកទស្សនា គំនិតច្នៃប្រឌិតថ្មីនៃ iPhone 7 ជាមួួយនឹងកាមេរ៉ាស្ទីលថ្មី យ៉ាងណាដែរ? (មានវីដេអូ)

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Phonearena, Vreview


Tags: Galaxy S6 Galaxy S6 Edge Smartphone Samsung Hightech