CamNews

កីឡាអន្តរជាតិ 

វីដេអូ ៖ ក្រុមអាលឺម៉ង់ លេងសើចពេក បាល់ចូលទីខ្លួនឯង

យប់មិញនេះ ការប្រកួតមិត្តភាពរវាងក្រុម Germany និង USA ពិតជាល្អមើល ហើយស្វិត
ស្វាញមែនទែន មិនត្រឹមតែប៉ុណ្ណោះ ថែមតាំងមានឈុតឆាក កំប្លែងផងដែរ ។



គឺនៅក្នុងនាទីទី ១៦ នៃតង់ទី ១ គឹដោយអ្នកចាំទី Andre ter Stegen កើតនៅឆ្នាំ ១៩៩២ ដែល
ធ្វើអោយផ្ទុះសំណោច  ពេញកីឡាដ្ឋាន ដោយសារភ្លាត់ស្នៀត លេងសើច នៅមុខទីយូរពេក
ជាមួយ នឹងមិត្តរួមក្រុមរបស់ខ្លួន ។ ពេលនោះ មិត្តរួមក្រុម បានប៉ះបាល់អោយខ្លួន តែរបូតចេញ
ពីជើង បាល់ក៏រមៀលចូលទីយឺតៗ ធ្វើអោយទស្សនិកជន ផ្ទុះសំណោចពេញតារាង ធ្វើអោយ
Andre ter Stegen មិនអាចបំភ្លេចបានទេមើលទៅ ៕



ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: football germany usa