បរទេស៖ អាកាសធាតុ ជាប្រធានបទមួយ ដែលមនុស្សគ្រប់រូប តែងមានទស្សនៈ ផ្សេងៗគ្នា ទៅលើវា ។ មនុស្សមួយចំនួន បានត្អូញត្អែរថា អាកាសធាតុក្តៅពេក ខណៈពេលដែល អ្នកផ្សេងទៀត បែរជាគិតថា វាក្តៅល្មម ឬល្អបំផុត សម្រាប់ពួកគេទៅវិញ ។ តើអ្នកដឹងទេសថា អាកាសធាតុប្រទេសណាខ្លះ ដែលល្អជាងគេនោះ ? ខាងក្រោមនេះ ជាប្រទេសទាំង១០ ដ៏មានអាកាសធាតុល្អបំផុត ៖
១. ប្រទេសក្រិក
ជាមួយនឹងអាកាសធាតុក្ដៅស្ងួត នៅរដូវក្ដៅ និងសើមនៅរដូវរងា ដែលមានធ្លាក់ព្រិល នៅតំបន់ភ្នំភាគខាងជើង នៃប្រទេស បានធ្វើឲ្យគេចាត់ទុកថា ក្រិកជាប្រទេសទី១ ដែលមានអាកាសធាតុ ល្អបំផុត ។
២. ប្រទេស Cyprus
ការដេកហាលថ្ងៃនៅលើកោះ នៃប្រទេស Cyprus ដែលស្ថិតនៅឯសមុទ្រ មេឌីទែរ៉ាណេ ពិតជាធ្វើឲ្យលោកអ្នក មានអារម្មណ៍ថា ស្រស់ថ្លា ដោយសាររដូវក្ដៅ នៅទីនោះ រៀងក្ដៅបន្តិច ហើយចំណែកឯ រដូវរងាវិញ គឺត្រជាក់ល្មម ។
៣. ប្រទេសអ៊ីតាលី
តំបន់ជាច្រើននៅក្នុងប្រទេសនេះ សុទ្ធសឹងតែមាន អាកាសធាតុផ្សេងៗគ្នា រួមទាំងតំបន់ដែល នៅតាមបណ្តោយ ឆ្នេរសមុទ្រមេឌីទែរ៉ាណេ តំបន់ភាគខាងជើង និងភាគកណ្តាល នៃប្រទេសផងដែរ ។ តំបន់ឆ្នេរសមុទ្រ ជាទីកន្លែងដែលមាន អាកាសធាតុល្អបំផុត នៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងរដូវរងា រៀងត្រជាក់បន្តិច និងក្តៅស្ងួតនៅរដូវក្តៅ ។
៤. ប្រទេសអេស្បាញ
តំបន់ភាគច្រើន នៅតាមបណ្ដោយ ឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៃប្រទេសអេស្បាញ សុទ្ធសឹងតែជាកន្លែង ដែលមានអាកាសធាតុ ដ៏ល្អនៅរដូវក្ដៅ និងរដូវរងា ។
៥. ប្រទេសព័រទុយហ្គាល់
ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងចំណោមប្រទេស មានអាកាសធាតុក្ដៅ ល្មមនៅអឺរ៉ុប ហើយភាគច្រើនតំបន់ នៅតាមបណ្ដោយ ឆ្នេរសមុទ្រមេឌីទែរ៉ាណេ និងទំនាប គឺជាកន្លែង ដែលមាន អាកាសធាតុល្អបំផុត ក្នុងប្រទេសនេះ ។
៦. ប្រទេសឈីលី
បើទោះបីតំបន់នៅក្នុង ប្រទេសឈីលី ហាក់មានអាកាសធាតុចំនួន ៧ យ៉ាងផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែនៅតែត្រូវបាន គេចាត់ទុកថា ស្ថិតក្នុងចំណោមប្រទេស ដែលមានអាកាសធាតុ ល្អបំផុតផងដែរ ជាពិសេសនៅតំបន់ alpine tundra ។
៧. ប្រទេសញូវែលសេឡង់
តំបន់ភាគខាងត្បូងនៃ ប្រទេសញូវែលសេទ្បង់ ដែលស្ថិតនៅជិត ប្រទេសអូស្ត្រាលី គឺជាទីកន្លែង ដែលមាន អាកាសធាតុល្អបំផុត របស់ប្រទេសនេះ ។
៨. ប្រទេស Bahamas
សម្រាប់រដូវក្ដៅ និងរដូវរងា នៅក្នុងប្រទេសនេះ គឺហាក់មានសីតុណ្ហភាព ខុសប្លែកពីគ្នាស្រលះ ដូចនេះ ប្រសិនជាអ្នកបានទៅលេង កម្សាន្ដនៅទីនោះ ធានាថានឹងទទួល អារម្មណ៍ស្រស់ថ្លា និងប្លែកជាក់ជាពុំខាន ។
៩. ប្រទេសបារាំង
តំបន់ឆ្នេរសមុទ្រ និងផ្នែកភាគពាយព្យ នៃប្រទេស ជាទីកន្លែងដែលមាន អាកាសធាតុល្អបំផុត នៅរដូវក្ដៅ និងរដូវរងា ។
១០. ប្រទេសជប៉ុន
បើទោះបីជាតំបន់ភ្នំ និងកោះជាច្រើន នៃប្រទេសនេះ មានធ្លាក់ព្រិល និងត្រជាក់ខ្លាំង ក៏ពិតមែន ប៉ុន្តែសម្រាប់ តំបន់ភាគខាងជើងវិញ គឺជាទីកន្លែងដែលមាន អាកាសធាតុល្អបំផុត ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល