CamNews

យល់ដឹង 

វិធីងាយៗ ព្យាបាលសក់ជ្រុះ ស្ងួត និង បែកចុង ឱ្យមាន សំណើម ភ្លឺរលោង តាមធម្មជាតិ

សក់ស្ងួត និង សក់បែកចុងជាបញ្ហាមួយ  ដែលបណ្តាលឱ្យស្បែកក្បាលកើត
មានអង្គែ ឬ បណ្តាលមកពី ស្បែកក្បាលមានខ្លាញ់ច្រើនពេក។ ប៉ុន្តែ  សូមកុំ
បារម្ភ ខាងក្រោមនេះ  ជាវិធីងាយៗ  ពីរយ៉ាង អាចជួយឱ្យសក់របស់អ្នកមាន
សំណើម និង ភ្លឺរលោង តាមបែបធម្មជាតិ។

វត្ថុធាតុផ្សំមាន៖
-ប្រេងដូង ពីរស្លាបព្រាបាយ
-ស៊ុតមាន់ ១
-សំរាប់សក់វែង និង ក្រាស់ អាចបន្ថែមបរិមាណប្រេងដូង និងស៊ុតមាន់ដើម្បី
លាបឱ្យសព្វសក់ក្បាលរបស់អ្នក។

វិធី​ធ្វើ​៖
១/ គោះ​ស៊ុត​មាន់ យក​តែ​ផ្នែក​ក្រហម
២/ ចាក់​ប្រេងដូង លាយជាមួយ​ស៊ុត​មាន់កូរឱ្យសព្វចូលគ្នា រួច​លើកដាក់លើ​
ភ្លើង​ឱ្យ​ក្តៅ មួយសន្ទុះ រួចទុក​ឲ្យ​ត្រជាក់ បន្ទាប់មក​ យក​មក​លាប​លើសក់​ឱ្យ
​សព្វ ដោយប្រើ​ម្រាមដៃ​ម៉ាស្សា​លាប​សក់​តិចៗ ឱ្យ​សព្វ ព្រមទាំង​ប្រើ​បាតដៃ​
ឈ្លីម៉ាស្សា ​ដើម្បីឱ្យ​ប្រើ​ប្រេងដូង និង ស៊ុត​មាន់​ ជ្រាបចូល​សរសៃ​សក់​។
៣/ ប្រើ​កន្សែងពោះគោ​  ឃ្លុំ​សក់​ឱ្យ​ជិតទុករយៈពេល ១ ទៅ២​ម៉ោង រួចលាង
​ចេញ​ដោយ​ប្រើទឹក​ក្តៅ​ឧណ្ហៗ ចុងក្រោយកក់​សក់​ដោយ​សាប៊ូ លាងសំអាត
ម្តងទៀត ជាការស្រេច។

សូមចំណាំ៖ ​ធ្វើ​បែប​នេះ ១​សប្តាហ៍ ​២​ដង  សក់​របស់​អ្នក  ​នឹង​ស្រទន់ មាន​
មានសំណើម មានទម្ងន់ និង ភ្លឺរលោង​ ៕

ដោយ៖ វណ្ណៈ
ប្រភព៖ wikihow


Tags: Lifestyle Natural tips to prevent hair loss