CamNews

ទូរស័ព្ទ 

វីដេអូពាណិជ្ជកម្ម Galaxy S4 ដៀមដាមឲ្យ iPhone 5

នៅក្នុង clip ស្តីពី Galaxy S4 ដែលទើបតែត្រូវបាន Samsung បង្ហាញនៅអាមេរិច ក្រុមហ៊ុនកូរ៉េ
ខាងត្បូង ជឿជាក់លើខ្លួនឯងយ៉ាងខ្លាំង ដោយបង្អួតនូវ Features ឆ្លាតវៃថ្មីៗជាច្រើននៅលើផលិត
ផលរបស់ខ្លួន ដែលធ្វើឲ្យអ្នកប្រើប្រាស់ មានមោទនភាព ដូចជាការបញ្ជា ដោយគ្រាន់តែប្រើម្រាម
ដៃដាក់ពីលើ ដោយមិនចាំបាច់ប៉ះផ្ទាល់អេក្រង់ ឬក៏កាមេរ៉ាមាន Feature ថតរូបចលនា...។

នៅក្នុងវីដេអូពាណិជ្ចកម្មពី Galaxy S4 គឺរៀបរាប់ពីពិធីជប់លៀងតូចមួយ នៅជិតអាងហែលទឹក។
មួយចំនួនធំ ស្ថិតក្នុងវ័យជាយុវវ័យបានប្រើស្មាតហ្វូនស៊េរីថ្មីរបស់ Samsung ក្នុងពេលដែលមនុស្ស
វ័យកណ្តាលឡើងទៅ ប្រើស្មាតហ្វូន iPhone 5 របស់ក្រុមហ៊ុន Apple។ នៅក្នុងវីដេអូនោះទៀត
សោត មានទិដ្ឋភាពជាច្រើនដែលបានបង្ហាញថា អ្នកប្រើប្រាស់ iPhone 5 មានការខ្មាស់អៀន
នៅពេលដែលមិនមាន Features ឆ្លាតវៃមួយចំនួន ដូចមាននៅលើ Galaxy S4 ។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: new promotion galaxy s 4 smartphone samsung hightech