យុវតីម្នាក់មានវ័យ ១៧ ឆ្នាំ និងមានឈ្មោះថា Nive Jayasekar បានបង្កើតកម្មវិធីទូរ
ស័ព្ទមួយសំរាប់ក្រុមហ៊ុន Home Depot ក្នុងអំឡុងពេលត្រឹមតែមួយសប្តាហ៏ នាងបាន
ឈ្នះនូវលុយសុទ្ធចំនួន១០,៥០០ ដុល្លារដែលក្រោយមកត្រូវបានក្រុមហ៊ុន Facebook
ស្នើសុំអោយនាងទៅធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។
បើតាមប្រភពពត៌មានបានអោយដឹងថា សន្និសិទកាសែតមួយដែលបានរៀបចំឡើងនៅក្នុងថ្ងៃ
១៦-១៧ ខែមិថុនាកន្លងផុតទៅថ្មីៗនេះ ក្រោមការសហការឧបត្តម្ថរបស់ក្រុមហ៊ុន Home Depot
ជាដើម វាគឺជាពេលវេលាសមស្របមួយ ដែលបានធ្វើអោយនាង Jayasekar មានឧកាសក្នុង
ការបង្ហាញសមទ្ធិផលរបស់ខ្លួន ដើម្បីទទួលបានពានរង្វាន់ ដោយនាងបានសំរេចចិត្តថា នាង
និងធ្វើការអភិវឌ្ឍន៏នូវគំរោងមួយដែលវាស្រដៀងទៅនិង កម្មវិធី Windows Phone ពីព្រោះតែវា
គឺជាឧកាសមួយ ដែលនិងទទួលបានប្រាក់រង្វាន់ជាពិសេស។
នាង Nive Jayasekar ខណៈពេលកំពុងធ្វើបទបង្ហាញនៅក្នុងសនិ្នសិទកាសែត
ខណៈពេលនោះនាងបានធ្វើអោយសន្និសិទទាំងមូលមានការភ្ញាក់ផ្អើល ក៏ដូចជាចាប់អារម្មណ៏
ទៅលើកម្មវិធីរបស់នាង ដែលកម្មវិធីនោះ វាមានភាពងាយស្រួលយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់
ដែលក្រោយមកនាងក៏បានទទួលពានរង្វាន់ទាក់ទងនិងកម្មវិធីរបស់នាងតែម្តង។
វាគឺជាពេលវេលាមួយដ៏ល្អ ស្របពេលដែលនាងទទួលបានពានរង្វាន់ទាក់ទងនិងកម្មវិធីមួយនេះ ហើយក៏បានធ្វើអោយអគ្គនាយកក្រុមហ៊ុន Faceboo បានជួបនាង និងស្នើសុំអោយនាងទៅបំ
ពេញការងារអោយពួកគេនារដូវក្តៅនេះ។
រូបភាពកម្មវិធី Window Phone ដែលនាងបានបង្កើត
គួរបញ្ជាក់ផងដែរថា ការប្រកួតប្រជែងទាក់ទងនិងសង្រ្គាមទេពកោសល្យនៅតែបន្តមានជានិច្ច
ស្របពេលដែលនិងមានអ្នកបញ្ចប់ការសិក្សា និងពោរពេញទៅដោយសមត្តភាពពីសកលវិទ្យា
ល័យ Monta Vista នារដ្ឋ California ដែលនិងបញ្ចប់ការសិក្សារបស់ពួកគេនារដូវក្តៅនេះផងដែរ
ទន្ទឹមនិងនេះ បើនិយាយពីយុវតីវ័យ ១៧ ឆ្នាំរូបនេះវិញក៏បានអោយដឹងថាក្រោយពីមានការផ្តល់
នូវឧកាសអោយទៅបំពេញការងារនៅឯក្រុមហ៊ុន Facebook បន្ទាប់ពីរូបនាងបានឈ្នះនូវពាន
រង្វាន់កម្មវិធីនោះរួចមក នាងមិនទាន់សំរេចចិត្តថាទៅ ឬក៏យ៉ាងណានោះទេ? ដោយឡែកនាងក៏
ធ្លាប់បានចូលរួមផលិតនូវកម្មវិធី Apple's iOS និង Android Smartphones ផងដែរ៕
ដោយ ៖ មង្គល
ប្រភព ៖ businessinsider