អង់គ្លេស៖ នៅពេលដែលគេបង្ហាញរូបភាព នៃសេះមួយក្បាលដែលត្រូវបានគ្រាប់ព្រួញរត់
ទម្លុះចូលក្បែរក្ដោងច្រមុះរបស់វា ដែលមានជម្រៅជិត ៦០សង់ទីម៉ែត្រនោះ គឺបានធ្វើអោយ
មនុស្សជាច្រើន មានការអាណិតអាសូរ សេះនេះជាខ្លាំង។
គ្រូបង្វឹកសេះ គឺលោក Joanne Taylor បាននិយាយថា សេះដែលត្រូវទទួលរងគ្រាប់ព្រួញ
នេះគឺមានឈ្មោះ Bambi មានអាយុ ១០ឆ្នាំហើយ។ លោក Taylor បានបន្ដថា លោកពិតជា
មានការសោកស្ដាយណាស់ ខណៈដែលមានគ្រាប់ព្រួញបាញ់ចាំសេះ ដ៏ស្លូតមួយនេះ។ ទោះ
បីជាយ៉ាងណាក៏ដោយ គាត់ក៏បានហៅពេទ្យសត្វ អោយមកព្យាបាល Bambi ផងដែរ។
គួរបញ្ចាក់ផងដែរថា រឿងរ៉ាវនៃហេតុការណ៍នេះ ត្រូវបានកើតឡើង នៅលើទឹកដី Barnsley
ប៉ែកខាងត្បូងនៃក្រុង Yorkshire ចក្រភពអង់គ្លេស៕
ដោយ៖ នារី
ប្រភព៖ newsday