CamNews

កីឡាអន្តរជាតិ 

ទស្សនាវីដេអូ ផ្សាយពាណិជ្ជកម្ម World Cup 2014 ដ៏ចំលែកបំផុត របស់ទូរទស្សន៍ ESPN

កម្មវិធីប្រកួត កីឡាបាល់ទាត់ ដ៏ធំបំផុតនៅលើ ពិភពលោក World Cup 2014 ដែលប្រទេស ប្រេស៊ីល ធ្វើជាម្ចាស់ផ្ទះ បានខិតជិត ចូលមកម្តងបន្តិចៗហើយ ។ សារព័ត៌មាននិង បណ្តាយ​ផ្សព្វផ្សាយ ជាពិសេសទូរទស្សន៍ ក៏បានត្រៀមរៀបចំ ការផ្សាយបន្តផ្ទាល់ របស់ខ្លួន រួចផងដែរ ដែលក្នុងនោះ ESPN របស់អាមេរិក ក៏បានត្រៀមហើយដែរ ។



ក្នុងការផ្តល់ ដំណឹងទៅ ទស្សនិកជនថា ប៉ុស្តន៍ ESPN ត្រៀមខ្លួន រួចរាល់នោះ គេបាន​បញ្ចេញ វីដេអូ ផ្សាយពាណិជ្ជកម្មមួយ ដោយមានពិធីករ កីឡាបាល់ទាត់ ប្រចាំប៉ុស្តន៍លោក Ian Darke ជាអ្នកសំដែង ក្នុងវីដេអូនោះ ។ ពេលដំបូង ទស្សនិកជន ច្បាស់ជាឆ្ងល់ថា ក្រែង Camnews និយាយថា វាជាវីដេអូ ផ្សាយពាណិជ្ជកម្ម World Cup 2014 តែហេតុអ្វី ក៏ទៅជាឃើញ គូរស្នេហ៍ មួយគូរញ៉ាំបាយ ល្ងាយវិញ ? ពិតណាស់ វាពិតជាប្លែកគឺ Ian Darke បានធ្វើអត្ថាធិប្បាយ នូវដំណើរការ របស់គូរស្នេហ៍នេះ ដែលវា ប្រៀបបាន ទៅនិងការប្រកួត បាល់ទាត់ World Cup ដែលទស្សនិកជន រង់ចាំតាមដានទស្សនា ៕


Tags: football espn world cup ian drake