CamNews

មិនគួរឲ្យជឿ 

ប្រទះឃើញ វីដេអូ យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន ហើយ

ស្ទើរតែមិនគួរអោយជឿ ៖   ជាការពិត អត្ថបទសារព័ត៌មួយនេះ កាលពីព្រឹកថ្ងៃម្សិលមិញនេះ
ទំព័រសារព័ត៌មានយើងខ្ញុំ បានចុះផ្សាយរួចម្តងមកហើយ ខណៈពេលដែលវាទើបតែនឹងកើត
ឡើងថ្មីៗ។ ដោយឡែក  នាពេលនេះ  ក្រុមការងារយើងខ្ញុំ  សូមធ្វើការចុះផ្សាយសាជាថ្មីម្តង
ទៀតពោលគឺ ព័ត៌មាន អាប់ដេត ដោយមានបញ្ជូលនូវ វីដេអូ ខណៈពេលដែលកាលពីពេល
មុនមិនទាន់មាននៅឡើយនោះទេ។

វាគឺជារឿងដ៏អស្ចារ្យ និងស្ទើរតែមិនគួរអោយជឿ ខណៈពេលដែលបុរសម្នាក់ ជាបុគ្គលិក្នុង
ហាងបានរួចផុតពីសេចក្តីស្លាប់ បើទោះជាមានការបាញ់បោះគ្រាប់ពិត ពីសំណាក់ចោរប្លន់
ចំមកលើរូបគាត់ក៏ដោយចុះ  តែត្រូវអរគុណជាចាំបាច់នូវទូរស័ព្ទដៃរបស់គាត់។

អាន - យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន

ប្រភពសារព័ត៌មាន ស្កាយ បានអះអាងបន្ថែមអោយដឹងថា  ករណីដែលជាសកម្មភាពចេញ
ប្លន់ខាងលើ បានកើតឡើងកាលពីពេលកន្លងទៅ  នៅក្នុងហាងមួយកន្លែង  ក្នុងរដ្ឋ  Florida
សហរដ្ឋអាមេរិក   ដោយនៅក្នុងនោះ  ក្រុមចោរប្លន់  បានបាញ់គ្រាប់ពិតចេញពីកាំភ្លើងដៃខ្លី
របស់គេ    តែជាសំណាងល្អ  បុរសនោះ  មិនបានស្លាប់នោះទេ  ក៏ព្រោះតែ ទូរស័ព្ទដៃស្មាត
ហ្វូន ម៉ាក HTC របស់គាត់ រងគ្រាប់ជំនួស ខណៈពេលដែលគាត់ដាក់នៅក្នុងហ៊ោបៅអាវ។

យ៉ាងណាមិញ​​​   បើយោងតាមសម្តីអនុសេនីយ៍ទោ ​លោក Scott Allen មកពីស្នងការប៉ូលីស
Winter Garden   គូសបញ្ជាក់បន្ថែមអោយដឹងថា  បុរសដែលជាបុគ្កលិកហាងម្នាក់នេះ ពិត
ជាសំណាងហួស ខណៈពេលដែលចោរបាញ់ទ្រូងគេ តែត្រូវទូរស័ព្ទដៃជំនួស។

ក្រោយចេញធ្វើសកម្មភាពប្លន់ ជនដៃដល់ បានរត់គេចខ្លួនដោយសុវត្ថិភាព ស្របពេលដែល
មន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេតបញ្ជាក់អត្តសញ្ញាណរបស់គេដើម្បីឈាន
ទៅដល់ការចាប់ឃាត់ខ្លួន។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា
បន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- ផ្អើលមើលវីដេអូ បាតុភូតធម្មជាតិ នៅខេត្តព្រះសីហនុ ល្បីគ្រាន់បើ ពេញហ្វេសប៊ុក
- យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន
- ទៅមើលវីដេអូ ប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អ បុរស បើកឡានក្រុងជួយ ទាន់
- ធ្លាប់គិត ថាចង់សាកល្បងទេ? ម៉ាស្សាពស់ថ្លាន់ ល្បីបំផុតនៅក្នុងក្រុង

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Robbery Mobile phone HTC Florida Bullet US USA United States