CamNews

ប្លែកៗ 

ស្រីស្អាត "កៅស៊ូ" របស់ រូស្ស៊ី បញ្ចេញប្រក្រតិទិន​ ទាក់ទាញបំផុត

កញ្ញាសិចស៊ី មានដងខ្លួនទន់ជាងគេនៅលើពិភពលោកមកពីប្រទេសរូស្ស៊ី បានបញ្ចេញ
ប្រក្រតិដែលមានរូបពត់ខ្លួនដ៏ទាក់ទាញបំផុតរបស់នាងសម្រាប់ឆ្នាំ ២០១២ ។

ស្រីស្អាត ជនជាតិរូស្ស៊ីដែលមានឈ្មោះថា Julia Gunthel ដែលធ្លាប់ត្រូវបាន Guinness ទទួល
ស្គាល់ថាជានារីដែលអាចពត់ខ្លួនបានទន់ជាងគេក្នុងលោក ថ្មីៗនេះបានបញ្ចេញប្រក្រតិទិន
ដែលមានរូបភាពទាក់ភ្នែករបស់នាង ក្នុងនោះមានក្បាច់ពត់ខ្លួនដែលយើងមិនអាចធ្វើតាម
បាន។
រូបភាពទាំងនេះរបស់នាង ត្រូវបានគេថតនៅខាងក្រៅវិមានរដ្ឋសភា ,Horse Guards Parade
និងបណ្ណាល័យជាតិនៅក្រុងឡុងផងដែរ។

គួររំឮកថា ស្រីស្រស់សក់លឿង កូនកាត់ អាលឺម៉ង់ និងរូស្ស៊ី មានអាយុ ២៥ឆ្នាំនេះ ធ្លាប់ធ្វើ
អោយពិភពលោកមានការស្ងើចសរសើរ ចំពោះសមត្ថភាពរបស់នាងដែលអាចពត់ខ្លួនចូល
ទៅក្នុងប្រអប់បួនជ្រុងដែលមានទំហំត្រឹមតែ ៥០x៥០x៥០ ប៉ុណ្ណោះ។




ដោយ ៖ សូរីយ៉ា
ប្រភព ៖ Dailymail

Tags: sexystrangegirlrussianunbelievablerussia