តាមប្រភពព័ត៌មានមួយពីប្រទេសចិន ដែលថ្មីៗនេះបានបង្ហោះនូវរូបភាព រួមជាមួយរូបសណ្ឋាន
Hardware ដែលត្រូវបានចាត់ទុកថាជា "phablet" Samsung Galaxy Note III។ ក្នុងនោះ បើនិយាយ
ពីការរចនាម៉ូត Note III មានរូបរាងខាងក្រៅស្រដៀងនឹង Note II, វានៅតែមានរាងមូលៗកោងៗនៅ
ផ្នែកគែមៗ ហើយផ្នែកខាងមុខធ្វើពីលោហធាតុ។ ចំនុចដែលខុសប្លែក យើងអាចមើលឃើញថា ប៊ូ
តុង Home របស់ Note III មានរាងតូចជាងមុនបន្តិច។
ស្តីពីរូបសណ្ឋានវិញ ប្រភពខាងលើបានឲ្យដឹងថា Note III នឹងប្រើប្រាស់អេក្រង់ធំជាង 5,5" សព្វថ្ងៃ
កំរិតពន្លឺ Full HD។ វាអាចនឹងប្រើ CPU Exynos 5410 Octa - 8 Core: រួមមាន 4 Core Cortex A15,
ល្បឿន 2GHz និង 4 Core Cortex A7, ល្បឿន 1,7GHz។ ទន្ទឹមនឹងនោះ "phablet" Samsung នេះ
អាចនឹងមាន RAM 3GB, ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2។
បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានចចាមអារាមណា ស្តីពីថ្ងៃបង្ហាញខ្លួនរបស់ Note III នៅឡើយទេ។
ជាក់ស្តែង លទ្ធភាពច្រើនដែល Samsung នឹងធ្វើការបង្ហាញណែនាំវា នៅព្រឹត្តិការណ៍ IFA 2013
ដែលនឹងប្រារព្ធទៅនៅថ្ងៃទី ៦ ដល់ ១១ ខែកញ្ញា ខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ TTE