ប៉ុន្មានថ្ងៃមកនេះមានការភ្ញាក់ផ្អើលពេញបណ្ដាញ Forum របស់វៀតណាម ដោយសាររូបភាពមួយ
ដែលបង្ហាញពីសត្វចម្លែកហែលនៅក្នុងទន្លេក្រហមទីក្រុងហាណូយ។
វាបានក្លាយជារូបភាពមួយដែលមនុស្សគ្រប់គ្នានិយាយពីវា ដោយមានអ្នកអះអាងថាវាជាបីសាចឬ
សត្វចម្លែកដែលហែលនៅក្នុងទឹក។ បុរសដែលជាអ្នក Post រូបនេះឡើងបានសរសេររៀបរាប់លើ
បណ្ដាញថាគាត់បានជួបហេតុការណ៍នេះនៅពេលដែលគាត់កំពុងតែស្ទូចត្រីនៅលើទូកដែលកំពុង
តែបណ្ដែតលើផ្ទៃទឹកទន្លេក្រហមនៅក្នុងទីក្រុងហាណូយ ហើយគាត់បានឃើញវាពីចំងាយវាជាអ្វី
ម្យាងដែលកំពុងតែហែលក្នុងទឹក មានប្រវែងវែង គាត់បានប្រាប់ផងដែរថាគាត់មានការតក់ស្លុតជា
ខ្លាំងក្រោយពេលបានជួបហេតុការណ៍នេះ សឹងតែពេលយប់គាត់គេងមិនលក់ទៀតផង។
រូបភាពនេះគេអាចដឹងបានថាគឺថតនៅក្បែរស្ពាន Thanh Tri ទន្លេក្រហមទីក្រុងហាណូយប្រទេស
វៀតណាម ហើយបើមើលទៅគឺគេថតវានៅពេលថ្ងៃរៀបលេចនៅម៉ោងប្រមាណ ៥ ជិត ៦ ល្ងាច។
ទោះជាយ៉ាងណាក្ដីក៏រូបភាពមួយនេះមិនមានការបញ្ជាក់ច្បាស់លាស់ក៏ដូចជាមានការជឿជាក់ពី
សំណាក់មហាជនទូទៅនោះទេ ព្រោះនៅមានអ្នកដែលមិនយល់ស្រប ហើយគិតថាវាជារូបភាព
ដែលគេកាត់ កែតាមកម្មវិធីផ្សេងៗ ហើយម្ចាស់រូបថតប្រហែលជាចង់ធ្វើអោយខ្លួនល្បីមួយពេល
តែប៉ុណ្ណោះ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14