CamNews

ជីវិត និងការងារ 

ស្វែងយល់អំពីរបៀប បំបាត់ទុក្ខសោក ពេលបែកបាក់ស្នេហា

ទស្សនិកជនច្បាស់ជាបានដឹងហើយ ថាអារម្មណ៍ពេលបែកបាក់ស្នេហាពិបាកយ៉ាងណា ។
ការសិក្សាថ្មីមួយបានបង្ហាញថា ការស្តាប់ចំរៀង ឬ មើលរឿងកំសត់ ក៏អាចជួយអោយអ្នក
កាត់បន្ថយអារម្មណ៍សោកសៅ កើតទុក្ខបានដែរ ។
 
ការសិក្សាថ្មីមួយនេះ បញ្ជាក់ថាការស្តាប់ចំរៀង ឬ ទស្សនារឿងកំសត់ៗ ក៏អាចជួយបំបាត់
អារម្មណ៍សោកសៅបានដែរ ព្រោះវាធ្វើអោយអ្នកដែលកំពុងកើតទុក្ខរឿងស្នេហា មានចិត្ត
អារម្មណ៍ថា គេកំពុងនៅជិតអ្នកដែលមានអារម្មណ៍ដូចគ្នា ហើយបានចែករំលែកពីទុក្ខលំបាក
របស់ខ្លួន អោយបានធូរស្បើយ ។



លោក Stephen Palmer សាស្រ្តាចារ្យ នៃសកលវិទ្យល័យ កាលីហ្វូញ៉ា នៅ Berkeley និយាយ
ថាយើង ពិតជាអរគុណរាល់ស្នាដៃទាំងអស់ដែល បានធ្វើឡើងទាក់ទងជាមួយនឹង ការបែកបាក់
ស្នេហា ដូចជា ចំរៀង គំនូរ ភាពយន្ត ប្រលោមលោកជាដើម ដែលបានជួយយើងអោយបាន
រកឃើញវិធីសាស្ត្រថ្មីមួយនេះ ។



ក្នុងពេលស្រាវជ្រាវជាមួយអ្នកស្ម័គ្រចិត្ត គេបានរកឃើញថាអ្នកទាំងនោះ បានជ្រើសរើសចំរៀង
បែបមនោសញ្ចេតនា ដូចៗគ្នា ។ គួបផ្សំជាមួយនឹងការសិក្សាផ្សេងទៀតទើបគេអាចអះអាងថា
ការស្តាប់ចំរៀង ឬ មើលរឿងកំសត់ ក៏អាចបំបាត់ទុក្ខសោកសៅពីរឿងស្នេហាបានដែរ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14,dailymail 


Tags: lifestyle love