ក្រុងឡុងដ៍៖ ភាគច្រើនចំពោះអ្នក ដែលគេងពុំបានគ្រប់គ្រាន់មិនត្រឹមតែមាន ស្នាមខ្មៅនៅជុំវិញរង្វង់ភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រឈមជាមួយ នឹងហានិភ័យដល់សុខភាពទៀតផង ។ តើអ្នកមានដឹងទេថា ការគេងមិនបានគ្រប់ គ្រាន់អាចប្រឈមនឹងហានិភ័យអ្វីខ្លះ ចំពោះសុខភាព?
បើតាមការសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យ Warwick ក្នុងទីក្រុង Coventry របស់ចក្រភពអង់គ្លេសបានបង្ហាញ ឲ្យដឹងថា ប្រសិនបើអ្នកមានដំណេក ជារៀងរាល់យប់តិចជាង៦ម៉ោង អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរ ក្បាល ជំងឺបេះដូង និងជំងឺសរសៃឈាមបេះដូងបាន ។
លើសពីនេះទៅទៀត ការគេងមិនគ្រប់គ្រាន់ ក៏អាចបណ្ដាលឲ្យកើតជំងឺរ៉ាំរ៉ៃដូចជា សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម កើនទ្បើងកម្រិត ជាតិកូឡេស្តេរ៉ុល និងជំងឺធាត់ទៀតផង ។ ការសិក្សាដដែលក៏បានឲ្យដឹងទៀតថា ដើម្បីអាចជៀសផុត អំពីជំងឺខាងលើបាន អ្នកគួរតែមានដំណេកយ៉ាងហោចណាស់ ៧ម៉ោងជារៀងរាល់យប់ ទើបជាការប្រសើរចំពោះសុខ ភាពរបស់អ្នក ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល