CamNews

យល់ដឹង 

UFO បង្ហាញខ្លួនច្រើនលើក ក្នុងរដ្ឋ Colorado នាំឱ្យជនជាតិអាមេរិក ព្រួយបារម្ភ

វត្ថុហោះដែលគេមិនស្គាល់អត្តសញ្ញាណ (UFO) ពណ៌ ស មានរូបរាងដូចថាស បង្ហាញខ្លួនច្រើន
លើ ក្នុងទីក្រុងមួយ នៅភាគខាងត្បូងរដ្ឋ Colorado អាមរិក កាលពីខែកន្លងទៅ បណ្ដាលឱ្យប្រជា
ជនមានការព្រួយបារម្ភ។

អ្នកស្រី Judy Messoline ជាមនុស្សម្នាក់ដែលបានឃើញទិដ្ឋភាពចម្លែកនេះ បានថតយកសកម្ម
ភាព និងបង្ហោះនៅលើ Youtube ។ អ្នកស្រី Judy Messoline ឱ្យដឹងថា អ្នកស្រីបានចំណាយប្រាក់ ផ្ទាល់ខ្លួនដើម្បីសាងសង់សំណង់មួយដើម្បីទស្សនា UFO មួយ នៅជ្រលងភ្នំ  San Luis ។  ចាប់
តាំងពីឆ្នាំ ២០០០ ទីតាំងពី បានទស្សនាការបង្ហាញខ្លួនរបស់ UFO ចំនួនជាង ៥០លើក។

អ្នកស្រី Messoline ថ្លែងថា ៖ នៅក្នុងតំបន់នេះ មានគេឃើញ UFO តាំងពីឆ្នាំ ១៧០០ ។ ជ្រលង
ភ្នំ San Luis បានក្លាយជាកន្លែងដ៏ល្បីឈ្មោះ ក្នុងការស្វែងរកសកម្មភាពមនុស្សក្រៅភព។ អ្នកស្រី
Messoline ក៏ឱ្យដឹងថា UFO ដែលមានរូបរាងដូចថាស ពណ៌ ស បានបង្ហាញខ្លួនជាច្រើនលើក
កាលពីខែមុន ហើយវាត្រូវបានគេមើលឃើញ ពេលកំពុងហោះអណ្ដែតនៅលើអាកាស ក្នុងរយៈ
ពេលប៉ុន្មាននាទី។

ទី​តាំង​ស្វែង​រក UFO របស់ អ្នកស្រី Judy Messoline ក្នុង​រដ្ឋ Colorado អាមេរិក

សូមទស្សនាវីដេអូ បង្ហាញអំពីសកម្មភាពរបស់ UFO ដែលបង្ហាញខ្លួននៅរដ្ឋ Colorado កាលពីថ្ងៃទី
៣ តុលា ឆ្នាំ ២០១៤ ៖

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Youtube/IBT


Tags: UFO Colorado USA Judy Messoline