យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ ហ្វត ដែលប្រិយមិត្ដធ្លាប់បានដឹងខ្លះហើយថា ជាក្រុមហ៊ុនមួយមានមូលដ្ឋានគ្រឹះធំនៅ សហរដ្ឋអាមេរិក ហើយក៏កំពុងតែមមាញឹកនិងការ ផលិតចេញនូវម៉ូដែលស៊េរីថ្មីៗដើម្បីឆ្លើយតបនិងសេចក្ដីត្រូវការរបស់អតិថិជន ជាពិសេស Ford Explorer 2016 ។
Ford Explorer 2016 គឺជាស៊េរីថ្មី ដែលស្ថិតក្នុងការរចនាម៉ូតយ៉ាងផ្ចិតផ្ចង់ ទាំងគុណភាព និង រួបរាង អាចនិយាយបានថា ស្ទើតែខុសប្លែកទាំងស្រុង ពីស៊េរីចាស់ ពីព្រោះបើយោងតាមការសម្លឹងផ្ទាល់គ្រប់ជ្រុងជ្រោយនៃការចេញម៉ូតនៃការផលិត គឺស្រដៀងគ្នាទៅនិង ផលិតផលក្រុមហ៊ុន Land Rover គឺម៉ូដែល Rang Rover ។ មិនត្រឹមតែផ្អែកលើការសម្លឹងផ្ទាល់របស់មហាជនទេ សូម្បីក្រុមហ៊ុនក៏ទទួលស្គាល់ពីស្នាដៃមួយនេះដែរ ថាពិតជាស្រដៀងគ្នា។
ប្រសិនបើរួបរាងមានលក្ខណៈ ដូចគ្នាទៅហើយ នេាះ ហើយចុះសមត្ថភាពនិងលក្ខណៈសម្បត្ដិវិញ យ៉ាងម៉េចដែរ?
ក្រុមហ៊ុនសូមឆ្លើយតបមកទៅវិញថា សម្រាប់ Ford Explorer 2016 គឺមានសមាសភាពប្រើថាមពល ៦ ម៉ាស៊ីន (V6) ត្រូវនឹងខ្នាតរង្វាស់ ៣.៥ Liter និងខ្នាតរង្វាស់កម្លាំង ២៩០ សេះ អាចរត់បានល្បឿន លឿនបំផុតដល់ទៅ ២០០ គ.មក្នុងមួយម៉ោង។ ចំណែកតម្លៃវិញគឺ ប្រហែលជា ៣១០០០ ដុល្លារ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed