CamNews

ប្លែកៗ 

ប្លែកៗ៖ យកបន្លែមកធ្វើរ៉ូប ពាក់បង្ហាញមហាជន

វៀតណាម៖ យុវនារីម្នាក់បានស្ម័គ្រចិត្តស្លៀកពាក់រ៉ូបធ្វើចេញពីបន្លែ ដើម្បីបង្ហាញទឹកចិត្តក្នុងការ
ការពារសត្វដែលត្រូវបានគេចញ្ចឹមយកសាច់ហូបជារៀងរាល់ថ្ងៃ។ កម្មវិធីនេះបានកើតឡើងកាល
ពីសប្ដាហ៍មុននេះនៅផ្សារ Hao Binh កណ្ដាលទីក្រុង Da Lat ដោយមានលើកស្លាកថា "Let Veget-
arianism and animal protection" មានន័យថាលើកកំពស់អ្នកហួបបួស និងការពារសត្វ។

Trieu Chinh ជាម្ចាស់គំនិតបង្កើតកម្មវិធីនេះឡើងដោយមានការចូលរួមជួយពីសំណាក់និស្សិតមួយ
ចំនួនដែលសិក្សានៅសាលកវិទ្យាល័យ Da Lat បានស្លៀកសំលៀកបំពាក់រ៉ូបធ្វើពីសាច់ក្រណាត់តែ
មានបិតនូវស្រទាប់បន្លែដែលមានដូចជា សាឡាដ ស្ពៃ និង Broccoli ជាដើមក្នុងគោលបំណងផ្សព្វ
ផ្សាយការញុំាបន្លែនាំមកនូវសុខភាពល្អ និងកាត់បន្ថយការសម្លាប់សត្វ។

អ្វីៗដែលនាងធ្វើទាំងនេះគឺសុទ្ធសឹងតែជាគំនិតរបស់នាងផ្ទាល់ដោយនាងបានចំណាយថវិការផ្ទាល់
ខ្លួនក្នុងការទិញបន្លែទាំងនោះមកធ្វើជារ៉ូបទៀតផង។ នាងប្រាប់ថាវាធ្ងន់ណាស់ប្រមាណជាង ៧kg
ឯណោះប៉ុន្តែនាងសប្បាយចិត្តក្នុងការធ្វើបែបនេះ ដើម្បីអោយមនុស្សមួយចំនួនអាចយល់ដឹងអំពី
សារៈសំខាន់នៃការហូបបន្លែនិងការកាត់បន្ថយការស្លាប់សត្វ៕


ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: vietnam dalat vegetable