CamNews

ព័ត៌មានអន្តរជាតិ 

Medvedev បានក្លាយជានាយករដ្ឋមន្ដ្រីរុស្ស៊ី

ជាមួយនឹងសន្លឹកឆ្នោតគាំទ្រភាគច្រើន សភាជាន់ទាបរុស្ស៊ីកាលពីថ្ងៃទី ៨ឧសភា បានបោះឆ្នោត
អនុមតិជាផ្លូវការ ជ្រើសរើសអតីតប្រធានាធិបតិ Dmitry Medvedev ធ្វើជានាយករដ្ឋមន្ដ្រីតាមការ
ស្នើរបស់ប្រធានាធិបតិ Vladimir Putin ។

ក្នុងចំណោមសមាជិកសភា Duma ចំនួន ៤៥០រូប លោក Medvedev​ ទទួលបានសន្លឹកឆ្នោតគាំទ្រ
ភាគច្រើនពីសមាជិកសភា Duma​ មកពីគណបក្ស Unified Russia និង The Liberal Democratic
Party of Russia
ខណៈដែលសមាជិកសភា Duma ចំនួន ១១៤រូបមកពីគណបក្សកុម្មុយនិស្ដ និង
គណបក្ស A Just Russia បានបោះឆ្នោតប្រឆាំង នេះបើតាមសេចក្ដីរាយការណ៍របស់ទំព័រ RIA Novosti ។

លោក Medvedev ថ្លែងនៅក្នុងសភាជាន់ទាប(Duma) មុនការបោះឆ្នោតជ្រើសរើសលោក
ធ្វើជានាយករដ្ឋមន្ដ្រី

បន្ទា​ប់ពីការបោះឆ្នោតដែលមានសម្លេងភាគច្រើនគាំទ្រ ប្រធានាធិបតិថ្មីរបស់រុស្ស៊ី លោក Putin
បានចុះហត្ថាលេខាលើសេចក្ដីបង្គាប់មួយដើម្បីអោយលោក Medvedev បានឡើងកាន់តំណែង
នាយករដ្ឋមន្ដ្រីជាផ្លូវការរបស់សហព័ន្ធរុស្ស៊ី។

លោក Medvedev ​ក៏បានថ្លែងអំពីកម្មវិធីនយោបាយរបស់ខ្លួននៅពេលបានក្លាយជានាយរដ្ឋមន្ដ្រី។
លោកថ្លែងថា ៖ "ខ្ញុំនឹងខិតខំអោយអស់ពីកម្លាំងកាយចិត្តដើម្បីរក្សា និងអនុវត្តយុទ្ធសាស្ដ្រអភិវឌ្ឍ
សេដ្ឋកិច្ច និងសង្គម ក៏ដូចជាដោះស្រាយរាល់បញ្ហាដែលជាឧបសគ្គនៃការអភិវឌ្ឍរបស់យើង"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP/VE


Tags: russia election russian