ព័ត៌មានកីឡា៖ ម៉ានី ប៉ាក់គីអៅ វ័យ ៣៦ឆ្នាំ ដែលជាកីឡាករប្រដាល់ជនជាតិ ហ្វីលីពីន ហើយនិង ជាអ្នកតំណាង សមាជិកសភាប្រចាំខេត្ដ Sarangani បានជាប់ឈ្មោះនៅលំដាប់លេខរៀងទី ២ ក្នុងជួរតារាងកំពូលអ្នកមានលុយប្រចាំឆ្នាំក្នុងជាជីពជាកីឡាករ។ មិនត្រឹមតែប៉ុណ្ណោះទៀតសោត បើក្រលេកមកមើល នៅប្រទេសហ្វីលីពីនវិញម្ដង លោក ប៉ាក់គីអៅ គឺជាកំពូលអ្នកមានជាងគេបំផុតក្នុងចំនោម សមាជិកក្នុងសភាទាំងអស់។
ប្រភពព័ត៌មានបានអះអាងទៀតថា កាលពីឆ្នាំ ២០០៩ លោក ប៉ាក់គីអៅ ត្រូវបានចុះឈ្មោះក្នុងទស្សនាវដ្ដីជំនួញ មួយឈ្មោះថា Forbes ត្រឹមជាកីឡាករមួយរូបដែលជាប់ចំណាត់ថ្នាក់លេខរៀងទី ៦ ក្នុងចំណោមកីឡាករល្បីៗលើពិភាពលោកដែលមានប្រាក់ច្រើនជាងគេ ។ ហើយរហូតមកទល់ឆ្នាំ ២០១៤ កីឡាករជាប់ចំណាត់ថ្នាក់ទី ១៤។ ប៉ុន្ដែសម្រាប់ឆ្នាំ ២០១៥ វិញកីឡាករធ្លាក់មកចំណាត់ថ្នាក់ទី ២បន្ទាប់ពី Floyd Mayweather ។
ក្នុងសេចក្ដីថ្លែងការបង្ហាញពីទ្រព្យសម្បត្ដិ ដោយ របាយការណ៍ប្រចាំឆ្នាំ SALN លោក ប៉ាក់គីអៅ បានប្រកាសជាសារធាណៈថា គាត់មានលុយរហូតដល់ ១.៦៦៨ Billion Peso (លុយរបស់ ហ្វីលីពីន) ដែលច្រើនជាងគេបង្អស់ក្នុងជួរសភារបស់ ហ្វីលីពីន ។
ប៉ាក់គីអៅ មិនត្រឹមតែអាចរកចំណូលបានត្រឹមតែអាជីពជាកីឡាករនោះទេ រូបលោក ក៏ជាអ្នកជំនួញជួញដូរអចលនទ្រព្យផង ហើយទ្រព្យសម្បត្ដិទាំងអស់របស់គាត់ត្រូវ ចុះចំនូនក្នុងបញ្ជី SALNរបស់ប្រទេស។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ digitaljournal