CamNews

ព័ត៌មានបច្ចេកវិទ្យា 

ផ្លូវថ្នល់ដ៏ឆ្លាតវៃ អាចព្យាករណ៍ អាកាសធាតុ


ថ្មីៗក្រុមហ៊ុនមួយនៅប្រទេស Netherland ធ្វើការសិក្សាសាងសង់ផ្លូវពិសេសមួយដែល
អាចមានសម្ថភាពធ្វើឲ្យមានពន្លឺនៅពេលយប់ អាចព្យាករណ៍អាកាសធាតុបាន និងអាច
សូម្បីតែសាកអាគុយឡានដែលដើរដោយអគ្គិសនី។

ផ្លូវនេះនឹងត្រូវដំណើរការនៅឆ្នាំក្រោយនេះតទៅ។ ផ្លូវដ៏ឆ្លាតវៃនេះ គឺជាបច្ចេកវិទ្យាចុង
ក្រោយទំនើបមួយដែលមានផ្តលនូវសុវត្ថិភាពអ្នកបើកបរ។

នៅពេលដែលឡានដែរដើរដោយអគ្គិសនីអស់អាគុយ លោកអ្នកអាចសាកវាវិញបាន
ដោយគ្រាន់តែបើកបរលើផ្លូវពិសេសនេះតែប៉ុណ្ណោះ។ ចំណែកឯប្រព័ន្ធពន្លឺវិញ ផ្លូវនេះ
បានបំលែងថាមពលពន្លឺព្រះអាទិត្យឲ្យក្លាយទៅជាថាមពលពន្លឺសំរាប់បំភ្លឺដល់អ្នកបើក
បរនៅពេលយប់បាន។ បច្ចេកវិទ្យាដ៏ពិសេសជាងនេះទៅទៀតនោះ គឺគេនឹងអភិវឌ្ឍផ្លូវ
នេះឲ្យចេះប្រែពណ៌នៅពេលមានអាកាសធាតុក្តៅ ឬត្រជាក់បានថែមទៀតផង៕

ដោយ៖ វិនដូ

ប្រភព៖ dailymail