CamNews

បច្ចេកវិទ្យា 

វីដេអូ! ភ្ងាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលលេចចេញរថយន្ដ មានរាងដូចពងក្រពើ

 
កូរ៉េខាងត្បូង៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា នៅឯប្រទេសកូរ៉េខាងត្បូងឯណ្ណោះវិញ គឺគេបានផលិតរថនយន្ដដ៏តូចបំផុត ពោលគឺ
រថយន្ដតូចនោះ មានរាងតូចស៊ុតសត្វអញ្ចឹង (ពងក្រពើជាដើម)។



តាមការអោយដឹងពីពត៌មានប្រចាំក្នុងទីក្រុងសេអ៊ូល   បានចុះផ្សាយថា រថយន្ដចម្លែក ដែល
មានរាងដូចស៊ុតសត្វនេះ​ គឺមានឈ្មោះថា  E4U ដែលត្រូវបានផលិតឡើង ដោយក្រុមហ៊ុន
ផលិតរថយន្ដ Nikkei Tech-On (Hyundai) ប្រចាំក្នុងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាង
ត្បូង។



ប្រភពពីខាងក្រុមហ៊ុនបានអោយដឹងថា រថយន្ដតូចមួយនេះ   គឺមានកង់ក្រោយពីរ និងមាន
កង់ធំល្មមមួយ នៅពីខាងក្រោម សរុបគឺមានកង់បី។ ក្រុមហ៊ុនបានបន្ថែមថា ពេលនេះគឺក្រុម
ហ៊ុនបានដាក់តាំងបង្ហាញវា    ដើម្បីអោយមនុស្សបានឃើញ   និងចូលមកទិញយកទៅប្រើ
ប្រាស់ក្នុងការកាត់បន្ថយ ការជិះរថយន្ដធំ ដែលជាការបង្កភាពស្ទះចរាចរណ៍ក្នុងទីក្រុង។​នេះ
ជាវីដេអូក្លីប សូមចុចមើល៕

 

 

ដោយ៖ ណារិន្ទ
ប្រភព៖ dailymail

 

 


Tags: new technology car South Korea