គ្រឿងផ្សំ
-មាន់ ១ក្បាល
-ដូង ទុំ ១
-ការ៉ុត
-ទឹក ២ចាន គោម
គ្រឿងផ្សំរសជាតិ
-អំបិល ១ស្លាបព្រាកាហ្វេ
-ដុំស៊ុបខ្នរ ១ដុំ ។
វិធីធ្វើ
ដំបូង យកមាន់ លាងឱ្យស្អាត ដាក់ស្រុះ ក្នុងទឹកក្ដៅ កោសសម្បកការ៉ុតចេញ លាងទឹក
ឱ្យស្អាត កាត់ជាដុំធំៗ និង យកសាច់ដូងទុំ ហាន់ជាបន្ទះធំៗ ទុក។
បន្ទាប់មក ដាំទឹកឱ្យពុះ រួចដាក់គ្រឿងផ្សំចូលទាំងអស់ ហើយស្ងោររំងាស់ទាល់តែ ពុះ
ទើបបន្ថយភ្លើង និង ស្ងោររំងាស់បន្ថែមរយៈពេល ៣ ម៉ោង ទើបចាក់គ្រឿងផ្សំ រសជាតិ
ចូល ជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian