ការផឹកទឹកត្រឹមត្រូវតាមក្បួនខ្នាតគឺអាចមានផលល្អដល់សុខភាព តើអ្នកជឿឬទេ? ខាងក្រោមនេះ
គឺជាការបកស្រាយរបស់អ្នកជំនាញតាមរយៈគេហទំព័រមួយ។
១. ជួយកាត់បន្ថយការឃ្លាន
ការផឹកទឹកអាចធ្វើឱ្យអ្នកផឹកមានអារម្មណ៍ថាឆ្អែតដោយសារតែពេញពោះ ហើយធ្វើឱ្យអ្នកញុំាតិច
ជាងមុន។
២. កាត់បន្ថយកូឡេស្តេរ៉ល
ទឹកមានការប៉ះពាល់ដល់កូឡេស្តេរ៉ល ខ្ពស់ហើយថែមទាំងមានជាតិកូឡេស្តរ៉ល ទាបទៀតផង។
ការផឹកទឹកត្រឹមត្រូវតាមក្បួនខ្នាតអាចជំនួយក្រពះហើយអាចជួយឱ្យស៊ីតណ្ហភាពរាងកាយឡើង
ដល់ ៣៨ អង្សារ និងជួយបង្កើនការរំលាយអាហារពី ១០ ទៅ ២០ ភាគរយ។
៣. ល្អសម្រាប់ថ្លើម និងការរំលាយអាហារ
ថ្លើម និងក្រពះរបស់អ្នកត្រូវការជាតិទឹកដើម្បីធ្វើការជារៀងរាល់ថ្ងៃ ដូចនេះហើយការផឹកទឹកបាន
គ្រប់គ្រាន់អាចកាត់បន្ថយបញ្ហាក្រពះ ទល់លាមក ក៏ដូចជាបញ្ហាថ្លើមផងដែរ។
៤. កាត់បន្ថយជាតិពុល ក៏ដូចជាផ្ដល់សំណើមឱ្យស្បែក
ការផឹកទឹកត្រឹមត្រូវតាមកំណត់អាចកាត់បន្ថយជាតិពុលបានតាមរយៈការបញ្ចេញចោលមកវិញ
តាមការនោម ហើយវាក៏អាចផ្ដល់សំណើមធម្មជាតិឱ្យស្បែកបានស្រស់ថ្លាផងដែរ។
៥. កាត់បន្ថយការហើម
ការខ្វះជាតិទឹកអាចធ្វើឱ្យមានការហើមរាល់ពេលដែលអ្នកមានរបួសដូចនេះហើយគួរណាគិតគូរ
ឱ្យបានច្បាស់លាស់។
ដោយ៖ ផានិត
ប្រភពពី៖ K14