CamNews

ជីវិតរស់នៅ 

វិធី ៥ យ៉ាង ដែលជួយឲ្យអ្នក មានសុខភាពល្អ

ការរស់នៅប្រចាំថ្ងែ ពិតជាមានភាពមមាញឹកណាស់សម្រាប់មនុស្សម្នាក់ៗ ។ ដូចនេះការចេះថែទាំ សុខភាពឲ្យបានល្អ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សយើង ដើម្បីជួយឲ្យយើងមានរាងកាយមាំមួន ប្រាជ្ញាឆ្លាសវៃ និងជៀសផុតពីជំងឺផ្សេងៗ ព្រមទាំងកាត់បន្ថយ ការចំណាយថវិកាជាច្រើន ក្នុងការព្យាបាលជំងឺ ។

ខាងក្រោមនេះ ជាវិធី៥យ៉ាង ដែលជួយឲ្យទទួលបាននូវសុខភាពល្អ៖


១. ការអនុវត្តនូវការ ហូបអាហារសុខភាព និងធ្វើលំហាត់ប្រាណ

ដើម្បីទទួលបានសុខភាពល្អ អ្នកមិនគួរខ្ជិល ឬមិនធ្វើអ្វីសោះ សម្រាប់ជាប្រយោជន៍ ដល់សុខភាពរបស់អ្នកនោះទេ ។ ដូចនេះអ្នកត្រូវចេះ ធ្វើលំហាត់ប្រាណ និងបរិភោគអាហារណា ផ្ដល់នូវថាមពល ព្រមទាំងជួយ ដល់ការលូតលាស់ រាងកាយរបស់អ្នក ។

២. ការរក្សាតុល្យភាពនៃទម្ងន់

ការចេះរក្សាទំងន់ឲ្យនៅថេរ វាក៏ជាកត្តាមួយដ៏ចាំបាច់ ដែលធ្វើឲ្យអ្នកទទួលបាននូវសុខភាពល្អ ប៉ុន្តែប្រសិនបើអ្នកគឺជាអ្នកលើសទម្ងន់ ហើយធាត់អ្នកអាច ប្រឈមខ្ពស់ទៅនឹងបញ្ហាសុខភាព ។

៣. របបអាហារ

អាហារដែលអ្នកគួរទទួលទានជាប្រចាំត្រូវមាន បន្លែ ផ្លែឈើ ត្រី គ្រាប់ធញ្ញជាតិ សាច់ដែលគ្មានជាតិខ្លាញ់ និងកុំភ្លេចពិសាទឹក ឲ្យបាន៨កែវក្នុងមួយថ្ងែ ព្រមទាំងជៀសវាងការ ហូបអាហារណាដែលខូច ។

៤. ជ្រើសរើសពេលវេលា សម្រាប់ការហាត់ប្រាណ

អ្នកគួរធ្វើលំហាត់ប្រាណ ឲ្យបាន៥ដងក្នុងមួយអាទិត្យ រាងរាល់ពេលព្រឹក ឲ្យបានទៀងទាត់ ព្រោះវាអាច ជួយឲ្យអ្នកមាន អារម្មណ៍ស្រស់ស្រាយ និងមានរាងកាយមាំមួន ។

៥. គិតអ្វីដែលវិជ្ជមាន

អ្នកគួរជម្រះចេញនូវ គំនិតអវិជ្ជមានពីចិត្តរបស់អ្នក ដោយការងាកមក រកអ្វីដែលល្អៗសម្រាប់ជីវិត ជំនួសឲ្យភាពហ្មងសៅ ព្រោះក៏អាចជាកត្តាមួយ ដែលជួយឲ្យអ្នកមានសុខភាពល្អផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ Dap


Tags: National news local news social news Cambodia Khmer Asia Phnom Penh